បង្រ្កាបចោរប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋដ៏កក្រើកនៅរាជធានីភ្នំពេញដែលមកសម្ងំលាក់ ខ្លួននៅខេត្តបាត់ដំបងបានចំនួន០១នាក់

ខេត្តបាត់ដំបង៖ ថ្ងៃសៅរ៍ ៤កើតខែមាឃឆ្នាំរកានព្វស័ក ព.ស ២៥៦១ត្រូវនឹងថ្ងៃទី២០ ខែ មករា ឆ្នាំ២០១៨ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តមឩត្តមសេនីយ៍ ទោ អ៊ុច សុ ខុន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបា ត់ ដំបង ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទ ទួលផែននគរបាល យុ ត្តិធម៌ បាន ដឹកនាំកម្លាំងនគរបាល ការិយាល័យជំនាញ កម្លាំង អធិការដ្ឋាននគរបាលស្រុករតនមណ្ឌល ចូលរួមសហការណ៍ជា មួយកម្លាំងនគរបាល នាយកដ្ឋានព្រហ្មទ័ណ្ឌនៃអគ្គស្នងការដ្ឋាននគរ បាលជាតិ ចាប់ខ្លួនជន ល្មើស ចំនួន ០១ នាក់ ។

ជនសង្ស័យឈ្មោះ សុខ សុវណ្ណ ហៅ បារាំង ភេទប្រុស អាយុ ៣១ ឆ្នាំ រស់នៅរាជធានី ភ្នំពេញ តាមអំណាចដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៣០៨ ត.ព្រ ចុះថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៥ រប ស់ចៅក្រមស៊ើបសួរតុលាការរាជធានីភ្នំពេញពីបទ ( លួចមានស្ថានទម្ងន់ ទោស) (ប្លន់ ) នៅភូមិសាស្រ្ត សង្កាត់ទំនប់ទឹក ខ័ណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែ មេសា ឆ្នាំ ២០១៥ ហើយរត់ គេចខ្លួនមកសំងំស្នាក់នៅក្នុងមូលដ្ឋានស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

ក្រោយចាប់ខ្លួន សមត្ថកិច្ចនគរបាលឆែកឆេររកឃើញសម្ភារៈពាក់ព័ន្ឋមួ យចំនួន ។បច្ចុប្បន្នជនល្មើសបានប្រគល់ជូននាយកដ្ឋានជំនាញដើម្បីចាត់ការតាមនីតិវិធី ៕

 

Loading...