បង្រ្កាបទីតាំងផលិតណែម និងប្រហិតត្រី ផ្ទុកសារធាតុគីមីបូរ៉ាក់ជិត២តោននៅខេត្តបាត់ដំបង

ខេត្តបាត់ដំបងៈ ណែម និងប្រហិតដែលផលិតពីសាច់ត្រីស្មើនិងទម្ងន់ជិត២តោន ដែលគេរកឃើញថា បានផលិតលាយផ្សំដាក់សារធាតុគីមីបូរ៉ាក់ បង្កប៉ះពាល់សុខភាពធ្ងន់ដល់អ្នកបរិភោគ ត្រូវបានមន្រ្តីជំនាញកាំកុងត្រូលសាខាខេត្តបាត់ដំបង ចុះទៅបង្រ្កាបក្នុងសិប្បកម្មជាច្រើនកន្លែង និងកន្លែងលក់ចែកចាយនៅចំណុចផ្លូវជាតិ លេខ៥ជិតព្រាបស ក្នុងភូមិអន្លង់វិល ឃុំអន្លង់វិលស្រុកសង្កែ និងភូមិព្រែកខ្ពប ឃុំព្រែកខ្ពប ស្រុកឯកភ្នំ និងខេត្តបាត់ដំបង ។

ប្រតិបត្តិការ នៃការបង្រ្កាបណែម និងប្រហិតលាយផ្សំបូរ៉ាក់មន្រ្តីជំនាញធ្វើឡើងមានរយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី២៨និង២៩ខែកក្កដាឆ្នាំ២០១៦ក្រោយពីមន្រ្តីជំនាញមានការសង្ស័យថាប្រហិតនិងណែមទាំងនោះមានការផលិតលាយផ្សំសារធាតុគីមី ហើយចុះទៅត្រួតពិនិត្យរកឃើញខណៈប្រណែមនិងប្រហិត ត្រូវបានគេដាក់តាំងលក់បំរើឱ្យអតិថិជន ក្នុងខេត្តបាត់ដំបង និងភ្ញៀវទេសចរណ៍ជាតិអន្តរជាតិធ្វើដំណើរឆ្លងកាត់ខេត្តបាត់ដំបង។ បើតាមប្រភពព័ត៌មានពីមន្រ្តីជំនាញឱ្យដឹងថាការផលិតណែមនិងប្រហិតដាក់លាយផ្សំសារធាតុគីមីបូរ៉ាក់បានបង្កឱ្យប៉ះពាល់សុខភាពអ្នកបរិភោគដូចជាទៅលើថ្លើម បេះដូង ពោះវៀន ក្រពះ និងក្រលៀនជាដើម ។

មិនតែប៉ុណ្ណោះបើធ្ងន់ជាងនេះអាចធ្វើឱ្យអ្នកបរិភោគពុលស្លាប់តែម្តង។ បើតាមប្រភពព័ត៌មានពីមន្រ្តីជំនាញឱ្យដឹងទៀតថា ការបង្រ្កាបប្រហិតនិងណែមផ្សំសារធាតុគីមីមុនដំបូងមន្រ្តីជំនាញចុះទៅត្រួតពិនិត្យណែមនិងប្រហិតដែលអាជីវករដាក់តាំងលក់នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ រកឃើញដកហូតបានណែមលាយផ្សំសារធាតុគីមី៦០០គីឡូក្រាម ។

បន្ទាប់មកមន្រ្តីជំនាញបន្តចុះទៅត្រួតពិតន្យសិប្បកម្មផលិតណែមនិងប្រហិត នៅចំណុចភូមិព្រែកខ្ពប ឃុំព្រែកខ្ពប ស្រុកឯកភ្នំ រកឃើញដកហូតប្រហិតត្រីលាយផ្សំសារធាតិគីមីបូរ៉ាក់ ១តោន២០០គីឡូក្រាម ។

សេចក្តីរាយការណ៍ឱ្យដឹងថាត្រីដែលគេយកមកធ្វើប្រហិតនិងណែមខាងលើត្រូវបានឈ្មួញនាំចូលពីប្រទេសវៀតណាមនិងប្រទេសថៃ ដែលមានតម្លៃថោក ។

ប្រហិតនិងណែមខាងលើមន្រ្តីជំនាញគ្រោងនិងធ្វើពិធីដុតកំទេចចោល នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ នៅស្រុកឯកភ្នំ។ សូមបញ្ជាក់ថាណែមនិងប្រហិតខេត្តបាត់ដំបងកន្លងមកត្រូវគេមើលឃើញថាមានឈ្មោះល្បីល្បាញដែលផលិតមានរសជាតិឆ្ងាញ់និងពេញនិយមទាំងប្រជាបលរដ្ឋនៅខេត្តបាត់ដំបងនិងភ្ញៀវទេសចរណ៍ជាតិអន្តរជាតិធ្វើដំណើរឆ្លងកាត់ខេត្តបាត់ដំបងតែងនាំគ្នាទិញយកបរោគ។

ប៉ុន្តែបន្ទាប់ពីមានការលិចកើតចេញថាប្រហិតនិងណែមនៅខេត្តបាត់ដំបងដែលមានឈ្មួញមួយចំនួនតូចផលិតលាយផ្សំសារធាតុគីមីបែបនេះធ្វើឱ្យពលរដ្ឋសំដែងចេញនូវភាពភ្ញាក់ផ្អើល។

ជុំវិញបញ្ហាត្រូវបានប្រជាពលរដ្ឋដាក់ការស្តីបន្ទោសទៅលើមន្រ្តីជំនាញកាំកុត្រូលខេត្តបាត់ដំបងដែលមានភាពស្ពឹកស្រពន់អសកម្មមិនបានត្រួតពិនិត្យឱ្យដិតដល់នៅកន្លែងផលិត លក់ចែកចាយ និងតាមមាត់ច្រក ឱ្យបានត្រឹមត្រូវនោះទេ ទើបធ្វើឱ្យមានការដាក់តាំងលក់ ណែមនិងប្រហិតដែលមានសារធាតុគីមីបង្កដោយគ្រោះថ្នាក់បំផុតដល់សុខភាពពលរដ្ឋនោះ ។

ពាក់ព័ន្ធនិងបញ្ហានោះដែរ នៅឯខេត្តបន្ទាយមានជ័យឯណោះវិញ ប្រភេទជង្គង់មាន់ហាមឃាត់ខុសច្បាប់បង្កឱ្យរង គ្រោះថ្នាក់សុខភាពទម្ងន់១២០គីឡូក្រាម ដែលកម្មករដឹកបង្កប់តាមរទះនាំពីប្រទេសថៃចូលមកប្រទេសកម្បុជា តាមច្រកអន្តរជាតិប៉ោយប៉ែត ត្រូវបានមន្រ្តីជំនាញកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យបង្រ្កាបបានកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចផ្សាររ៉ា ក្រុងប៉ោយប៉ែតខណៈមន្រ្តីជំនាញក្រោមការដឹកនាំដោយលោកស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្ត ចុះរិតបន្តឹងនៃការត្រួតពិនិត្យនៃការនាំចូលទំនិញម្ហូបអាហារគ្មានសុវត្ថិភាពនៅច្រកអន្តរជាតិប៉ោយប៉ែតនោះ ។

ជង្គង់មានទាំងនោះនៅរសៀលថ្ងៃដដែលត្រូវបានមន្រ្តីជំនាញនាំយកទៅដុតកំទេចចោលផងដែរ៕ ពាយព្យ

batta (1)

batta (8)

batta (7)

batta (6)

batta (5)

batta (4)

batta (3)

batta (2)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *