បង្រ្កាបទីតាំងល្បែងបញ្ជល់មាន់ ១កន្លែង រឹបអូសវត្ថុតាងជាច្រើន

ខេត្តព្រះសីហនុ៖ នៅ រសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ កម្លាំងចម្រុះរបស់រដ្ឋបាលក្រុងព្រះសីហនុ បានចុះបង្រ្កាបទីតាំងល្បែងបញ្ជល់មាន់១កន្លែងស្ថិតនៅក្រុមទី១២ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដឹកនាំដោយ លោក គង់ សោភា អភិបាលរងក្រុង បានចុះទៅបង្ក្រាបទីតាំងបញ្ជល់មាន់១ទីតាំង ស្ថិតក្នុងក្រុមទី១២ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

កម្លាំងបានចាប់មាន់ជល់ចំនួន៨ក្បាល (ងាប់៣ក្បាល) រថយន្ត១គ្រឿង ឡំប្រឺតា១គ្រឿង ម៉ូតូចំនួន២១គ្រឿង និងសម្ភារផ្សេងៗយកមកបន្តនីតិវីធីនៅសាលាក្រុងព្រះសីហនុ ។ ដោយឡែកអ្នកលេងល្បែងបញ្ជល់មាន់ទាំងអស់បានរត់គេចខ្លួនដោយបន្សល់ទុកនូវមាន់ និងសម្ភារដូចរៀបរាប់ខាងលើ។

លោកអភិបាលក្រុងព្រះសីហនុ បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ ត្រូវចុះបង្រ្កាបល្បែងស៊ីសងខុសច្បាប់ទាំងអស់នៅទូទាំងក្រុងព្រះសីហនុ ។ ទន្ទឹមនេះក៏សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ និងបណ្តាញអ្នកសារព័ត៌មានទាំងអស់ សូមរាយការណ៍ពីទីតាំងល្បែងស៊ីសងគ្រប់ប្រភេទមករដ្ឋបាលក្រុង (ដោយរក្សាការសម្ងាត់ ) ដើម្បីចាត់វិធានការចុះបង្រ្កាបឱ្យបានទាន់ពេលវេលា។

បង្រ្កាបទីតាំងល្បែងស៊ីសងទាំងនេះ មិនត្រឹមតែលុបបំបាត់ទីតាំងល្បែងស៊ីសងខុសច្បាប់ ប៉ុណ្ណោះទេ គឺសំដៅដល់ការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕

Loading...