បង្រ្កាបទីតាំងល្បែងហ្គេមបាញ់ត្រីនៅសង្កាត់ច្បារអំពៅទី២ ឃាត់ខ្លួនមនុស្សបាន ១០ នាក់

ភ្នំពេញ៖ករណីបង្រ្កាបល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីខុសច្បាប់ នៅចំណុចផ្ទះជួល ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៥ ម៉ោង ១៩ និង ០០ សមត្ថកិច្ចចម្រុះ នៃគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ហោវាសនា អភិបាលរងខណ្ឌច្បារអំពៅ និងមានកម្លាំងចម្រុះ រួមមាន ៖ កម្លាំងសាលាខណ្ឌ នគរបាលខណ្ឌ កងរាជអាវុធខណ្ឌ និងកម្លាំងសាលាសង្កាត់ច្បារអំពៅ២ បានចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសង (ហ្គេមបាញ់ត្រី) ខុសច្បាប់នៅចំណុចខាងលើ ដកហូតបានរួមមាន ៖ ទូហ្គេមបាញ់ត្រី ចំនួន ១ ទូ, កៅអី ០៦ និងធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ១០ នាក់ ក្នុងនោះអ្នកមើលការ ខុសត្រូវហ្គេម ០១ នាក់ ឈ្មោះ សឿន សុភ័ក្ត្រ និងអ្នកលេង។

ដោយឡែកមនុស្ស ៩ នាក់ផ្សេងទៀតមានឈ្មោះរួមមាន : ១- ឈ្មោះ អៀង វណ្ណឌី ភេទ ស្រី អាយុ ២៥ឆ្នាំ ២- ឈ្មោះ ស្រី នី ភេទ ស្រី អាយុ ៣៥ ឆ្នាំ ៣- ឈ្មោះ ឃឹម បូផួង ភេទ ប្រុស ២៥ ឆ្នាំ ៤-  ឈ្មោះ យ៉ាន ប្រុសដូច ភេទ ប្រុស អាយុ ១៨ ឆ្នាំ  ៥-  ឈ្មោះ ប៉េង វុត្ថា ភេទ ប្រុស ២០ ឆ្នាំ ៦-  ទេព សារឿន ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ៧-  ឈ្មោះ អ៊ុច សុផាត ភេទ ប្រុស អាយុ ២៥ ឆ្នាំ ៨-  ឈ្មោះ អ៊ឹម សុភ័ស ភេទ ប្រុស អាយុ ២៧ ឆ្នាំ និង ទី៩- ឈ្មោះ ពៅ ចំរើន ភេទ ប្រុស អាយុ ១៩ឆ្នាំ។

បន្ទាប់ពីឃាត់បានទាំង ១០ នាក់រួចមក សមត្ថកិច្ចបានប្រគល់ឲ្យអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី។

យ៉ាងណានោះលោកអភិបាលរងខណ្ឌច្បារអំពៅ លោក ហោ វាសនា បានបញ្ជាក់នឹងបន្តចាត់ការរាល់កន្លែងល្បែងខុសច្បាប់ណាដែលកំពុងតែបើកលួចលាក់ក្នុងមូលដ្ឋានរបស់ខ្លួន ហើយក៏សំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ឲ្យចូលរួមក្នុងការផ្ដល់ជាព័ត៌មាន និងសហការជាមួយអាជ្ញាធរ ធ្វើយ៉ាងណាបោសសម្អាតឲ្យអស់នូវរាល់ល្បែងស៊ីសងនៅក្នុងខណ្ឌច្បារអំពៅនេះ៕

68dbb6f574e242b2efdd826937d384dd_L CDB2E96035D974CFA84C3CCF940E8447C0C6F385379896759Epimgpsh_fullsize_distr

 

 

Loading...

Leave a Reply

Your email address will not be published. Required fields are marked *