បង្រ្កាបល្បែងស៊ីសង ឃាត់ខ្លួន៥នាក់នៅជិតផ្សារនាគមាស

 

ភ្នំពេញ៖ ជនសង្ស័យ០៥នាក់ត្រូវបានកំលាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោកសហការជាមួយ នគរបាល ប៉ុស្តិរដ្ឋបាលផ្សារដើមគរ ក្រោមកិច្ចសម្របសម្រួល ពីលោក កែវ សុជាតិ ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនក្នុងខណៈដែលពួកគេកំពុងធ្វើសកម្មភាពកត់
កន្ទុយលេខឆ្នោតវៀតណាម ចំនួន០២ គោលដៅ ។

ប្រតិបត្តិការនេះត្រូវបានធ្វេីឡើងកាលពីរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ១៥និង ១៥ នាទី ក្នុងផ្សារនាគមាស ផ្លូវ លេខ២៣១ ក្រុមទី ១១ ភូមិ២ សង្កាត់ផ្សា រ ដើមគរ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ។

មន្ត្រីប៉ូលីសខណ្ឌទួលគោកបានអោយដឹងថា ការបង្រ្កាបនេះបានបានធ្វើឡើងព្រមៗគ្នាចំនួន០២គោលដៅ ៖ ក្នុងនោះរួមមានគោលដៅទី១ តូបលេខ១៩០ និងលេខ១៩១ ឃាត់ខ្លួន បានជនសង្ស័យចំនួន ០៤នាក់ ៖ -ឈ្មោះ សុខ ធារី ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់បន្លែ ( ជាភ្នាក់ងារស៊ីសង ) ។ ២-ឈ្មោះ ណុច ឈុនលីម ភេទស្រី អាយុ ២២ឆ្នាំ ជន ជាតិខ្មែរ មុខរបរ និស្សិតឆ្នាំទី៤ ( ប្រវត្តិវិទ្យា ) ជាភ្នាក់ ងារស៊ីសង ។ ៣-ឈ្មោះ សុខ ផល្លា ភេទស្រី អាយុ ៥៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ( ជាអ្នកមកចាក់ភ្នាល់ ) ។ ៤-ឈ្មោះ ហេង សុឃាង ភេទប្រុស អាយុ ៣១ឆ្នាំ ជន ជាតិខ្មែរ មុខរបរ បើករថយន្ត ( ជាអ្នកចាក់ភ្នាល់ ) ។ ដោយដកហូតបានលុយចំនួន ១៤៧០០០៛ , ម៉ាស៊ីនគិតលេខ ចំនួន០២ គ្រឿង , ក្តារចេញលទ្ធផលឆ្នោត ០១ផ្ទាំង , ត្រាថ្ងៃ ខែ ឆ្នាំ ចំនួន ០១ , តុឈើ ចំនួន០១ និងឯកសារកត់ឆ្នោត មួយចំនួន ។ គោលដៅទី២ ច្រកចូលផ្សារខាងជើង ឃាត់ខ្លួនបានជន សង្ស័យ០១នាក់ឈ្មោះ ឃឹម ដារ៉ាវុធ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិតឆ្នាំទី១ ន័តតុន ( ជា ភ្នាក់ងារស៊ីសង ) ។ ដកហូតបាន តុឈើ ចំនួន០១ . កៅអីជ័រ ចំនួន០៣ , ម៉ាស៊ីនគិត លេខ ចំនួប០១គ្រឿង , ឯកសារកត់ឆ្នោតមួយចំនួន និងលុយចំនួន ២០០៥៥០០ ( ពីរលានប្រាំពាន់ប្រាំរយ រៀល ) ។

ជនសង្ស័យទាំង០៥នាក់ កំពុងឃាត់ខ្លួនជា បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួល គោក ៕

fb_img_1479627593340

Loading...