បង្រ្កាបសង្វៀនជល់មាន់មួយកន្លែងឃាត់អ្នកងប់ល្បែង១៣នាក់និងវត្ថុតាងមួយចំនួន

ភ្នំពេញ៖ អ្នកងប់ល្បែងយ៉ាងតិច១៣នាក់ត្រូវកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឃាត់ខ្លួន ព្រមទាំងរឹបអូសវត្ថុតាំងមួយចំនួន ខណៈកងកម្លាំងចុះបង្ក្រាបសង្វៀនបញ្ជល់មាន់មួយកន្លែង។

ការបង្ក្រាបនេះ ធ្វើឡើងនៅវេលាថ្ងៃត្រង់ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ស្ថិតនៅក្រោមដើមឈើគុម្ភព្រៃត្រែងតាមច្រាំងទន្លេ ខាងជើងស្ពានបាឡេ ស្ថិតក្នុងភូមិដើមគ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

មន្ត្រីមានសមត្ថកិច្ច អះអាងថា មុនឈានដល់ការចុះបង្ក្រាបទីតាំងសង្វៀនជល់មាន់នេះ គឺ ដោយទទួលបានបញ្ជាពីលោកឧត្តសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋ មកថា នៅចំណុចទីតាំងនេះ មានក្រុមអ្នកនិយមល្បែងជល់មាន់ ជាច្រើនកុះករ ។

បច្ចុប្បន្នជនសង្ស័យទាំង១៣នាក់ និង វត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីបន្តតាមច្បាប់ ៕

Loading...