បង្រ្កាបសង្វៀនប្រជល់មាន់ រឹបអូសបានម៉ូតូ១០គ្រឿង និងមាន់៥ក្បាល នៅខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ សង្វៀនប្រជល់មាន់ ដុះស្នឹម១កន្លែង ស្ថិតក្នុងភូមិកែឡាត ឃុំពន្លៃ ស្រុកបរិបូរណ៌ត្រូវបានកម្លាំងនគរបាលព្រហ្មទ័ណ្ឌ កម្រិតស្រាលខេត្តកំពង់ឆ្នាំង ធ្វើសកម្មភាពឆ្មក់បង្ក្រាបបាន កាលពីវេលាម៉ោង១១ និង៣០នាទីថ្ងៃត្រង់ ទី៣១ មករា ម្សិលមិញ ដោយរឹបអូសបានតែមធ្យោបាយធ្វើដំណើរ និងមាន់ជល់តែប៉ុណ្ណោះ ចំណែកអ្នកញៀននឹងល្បែងខាងលើនេះរត់គេចបាត់ស្រមោល។

លោក ទេព សារ៉ាត់ នាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង បាននិយាយថា ដោយទទួលបានព័ត៌មានថាមានល្បែងស៊ីសងបញ្ជល់មាន់នៅភូមិឃុំខាងលើ លោក ឧត្តមសេនីយ៏ត្រី ប្រាក់ វុឌ្ឍី ស្នងការនគរបាលខេត្ត បានចាត់បញ្ជារដឹកនាំកម្លាំងចុះទៅបង្ក្រាបជាបន្ទាន់ ដោយរឹបអូសបានម៉ូតូ ចំនួន១១គ្រឿង មាន់ជល់ចំនួន៥ក្បាល និងជញ្ជីងថ្លឹងមាន់១។ ចំណែកម្ចាស់សង្វៀប្រជល់ឈ្មោះប៉ាល់ សុធន់ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិជើងខ្នា ឃុំពន្លៃ ស្រុកបរិបូរណ៌ កំពុងរត់គេចខ្លួន។

សូមរំឮកថាកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ មានការបង្ក្រាបល្បែងប្រជល់មាន់នៅស្រុកកំពង់ត្រឡាច ដោយរឹបអូសបានមាន់ជល់៣ក្បាល ចានអាប៉ោង១ និងម៉ូតូចម្រុះ២០គ្រឿង។ ប៉ុន្តែមកដល់ពេលនេះ ម៉ូតូទាំង២០គ្រឿងត្រូវបានប្រគល់ជូនម្ចាស់គេវិញអស់ហើយ តាមរយៈតុលាការ ប៉ុន្តែមិនដឹងថា តាមវិធីណានោះទេ អាចថាពិន័យ ឬក៏បង់លុយតាមក្រោមតុទើបយកម៉ូតូបានងាយស្រួលបែបនេះ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *