បង្រ្គាបទីតាំងជល់មាន់ យកបានម៉ូតូ១៤គ្រឿង មនុស្សរត់បាតជេីងសព្រាត

ខេត្តក្រចេះ៖ លោកដួង សុធី អធិការនគបាលស្រុកឆ្លូងដឹកនាំកម្លាំងនគរបាលចុះប្រតិបត្តការបង្រ្គាបទីតាំងមាន់ជល់ និងវង់បៀរមួយកន្លែងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចភូមិឈេីទាលភ្លោះគ្រោម ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ ដក់ហូតបានម៉ូតូជាច្រេីនគ្រឿង រីឯអ្នកញៀនល្បែងវិញ នាំគ្នារត់បាតជើងសព្រាតបាត់អស់ ។

នគរបាលស្រុកឆ្លូងបានឲ្យដឹងថា ការបង្រ្គាបនេះដក់ហូតម៉ូបានចំនួន១៤គ្រឿង និងសំភារះប្រជល់មាន់មួយចំនួន ។ ចំណែកអ្នកដែលញៀនល្បែងប្រជល់មាន់ទាំងនោះរត់បាតជេីងសព្រាត សមត្ថកិច្ចឃាត់ខ្លួនឃាត់ខ្លួនមិនបាននោះទេ ។

វត្ថុតាង និងម៉ូតូត្រូវកម្លាំងនគរបាលបញ្ជូនទៅការិយាលយ័ព្រហ្មទណ្ឌ កំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះដេីម្បីចាត់ការបន្ត ៕

de

as

Loading...

Leave a Reply

Your email address will not be published. Required fields are marked *