បង្ហាញមុខជនសង្ស័យជាង២០នាក់ ក្រោយពីឃាត់ខ្លួនពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន

ភ្នំពេញ ៖មន្រ្តីធាវុធហត្ថក្រុងភ្នំពេញបានប្រាប់មកថា នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការបង្ហាញមុខ ជនសង្ស័យ២៣នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន ក្នុងនោះដកហូតបានគ្រឿងញៀនក្រាមសថ្លា៣កញ្ចប់ និង សម្ភារៈសេពមួយចំនួនទៀត។
ក្រោយពីការិយាល័យបង្រ្កាបគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញសហការជាមួយអាវុធហត្ថខណ្ឌសែនសុខធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន២៣នាក់នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចបន្ទប់ជួលគ្មានលេខ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
គួរបញ្ជាក់ផងដែរថា ក្នុងភូមិសាស្រ្តភូមិត្រពាំងឈូកនេះគឺជាកន្លែងដែរមានភាពស្មុគស្មាញពិបាកដល់សមត្ថកិច្ចមូលដ្ឋានដើម្បីកំណត់អត្តសញ្ញាណជនសង្ស័យដែលប្រព្រឹត្តបទល្មើសផ្សេងៗពិសេសករណីគ្រឿងនេះតែម្តង។
បច្ចុប្បន្នជនសង្ស័យទាំង២៣នាក់ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

03-12-201564121

Loading...

Leave a Reply

Your email address will not be published. Required fields are marked *