បង​ប្រុស សាពូន មីដាដា ទទួល​មរណភាព ដោយ​ជំងឺ​គាំង​បេះ​ដូង

បង​ប្រុស​តារា​ចម្រៀង សាពូន មីដាដា លោក សាពូន នីទីតា ស្លាប់​ក្នុង​វ័យ ៤៤ ​ឆ្នាំ ​ដោយសារ​ជំងឺ​គាំង​បេះ​ដូង​ ខណៈ​កំពុង​បើកបរ​រថយន្ត​ល្ងាច​ម្សិលមិញ។

លោក​ សាពូន មីដាដា បាន​ប្រាប់​ Sabay ថា៖ “ខ្ញុំ​នឹក​ស្មាន​មិន​ដល់​ទាល់តែសោះ បើក​ឡាន​សុខៗ នៅ​ម្ដុំ​ស្តុប​ពេទ្យចិន ល្ងាច​ម្សិលមិញ​ជា​មួយ​មិត្តភ័ក្តិ ស្រាប់​តែ​​បងប្រុស​របស់​ខ្ញុំ ​​គាំង​បេះ​ដូង​​ស្លាប់​មួយ​រំពេច ដោយ​គ្មាន​អ្នក​ណា​នឹក​ស្មាន​ដល់”។

Sapoon brother

លោក សាពូន មីដាដា បន្ត​ថា ​បង​ប្រុស​របស់​ខ្លួន​មិន​កើត​ជំងឺ​អ្វី​ឡើយ​ពី​មុន​មក​ ទើប​តែ​ល្ងាច​ម្សិលមិញ​ គាំង​បេះ​ដូង​ស្លាប់​តែ​ម្ដង។

សព​លោក សាពូន នីទីតា កំពុង​ធ្វើ​បុណ្យ​ដាក់​តម្កល់​នៅ​វត្ត​កោះ និង ​ត្រូវ​បូជា​នៅ​​ថ្ងៃ សុក្រ​ស្អែក​នេះ វេលា​ម៉ោង​ ៥:៣០​ ល្ងាច។

លោក សាពូន មីដាដា បាន​សម្ដែង​ការ​​​សោក​ស្ដាយ​ជា​ខ្លាំង​ចំពោះ​ការ​បាត់បង់​ជីវិត​បង​ប្រុស​របស់​ខ្លួន​ក្នុង​វ័យ ៤៤​ ឆ្នាំ។ លោក​បាន​បួងសួង​​​ ដល់​​វិញ្ញាណ​ក្ខន្ធ ​បង​ប្រុស ​ទៅ​កាន់​សុគតិភព។

លោក សាពូន នីទីតា គឺ​ជា​ បង​ប្រុស​បង្កើត​របស់ ​លោក សាពូន មីដាដា។ លោក នីទីតា គឺជា​ អតីត​​​មន្ត្រីរាជការ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *