បច្ចុប្បន្ននេះនៅស្រុកអណ្តូងមាសដឹកជញ្ជូនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេងសមត្ថកិច្ចចាំយកលុយ

ខេត្តរតនគិរី៖ នាពេលបច្ចុប្បន្ននេះឈើប្រណីតប្រភេទធ្នុងដែលសមត្ថកិច្ចគ្រប់ លំដាប់ថ្នាក់ក្នុងស្រុកអណ្តូងមាសជាពិសេសនគបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃតែម្តង ប្រឹងប្រមូលលុយពីបទល្មើសនេះខ្លាំងជាងជំនាញរដ្ឋបាលព្រៃឈើក្នុង ការបានអនុញ្ញាតិឱ្យសំរុកដឹកជញ្ជូនឈើយកទៅលក់នៅឯប្រទេសវៀតណាម តាមច្រករបៀងមួយចំនួនដូចជាច្រក.(ផាសតាម) ហៅច្រកអូរសាថី ច្រក(តាង៉ា) និង(ច្រកភូមិចង) ស្ថិតក្នុងឃុំញ៉ាងស្រុកអណ្តូងមាស ខេត្តរតនគិរី ។
ជាក់ស្តែងគេសង្គេតឃើញជារៀងរាល់ថ្ងៃនេះ មានម៉ូតូដឹកឈើនឹងរថយន្តកែច្នៃគ្រប់ប្រភេទដែលធ្វើសកម្មភាពសំរុក ដឹកឡើងលើភ្នំញ៉ាងនោះមានទាំងមនុស្សស្រីនិងមនុស្សប្រុសជា អ្នកបើកបរម៉ូតូដឹកឈើប្រណីតចេញពីបណ្តាលស្រុកដូចជាស្រុកវ៉ើន សៃ ស្រុកអូរ ជុំ និងស្រុកតា វែង ហើយត្រូវដឹកជញ្ជូនឆ្លងកាត់ដីសម្បទានសេដ្ឋកិច្ចចំការកៅស៊ូ ក្រុមហ៊ុនហេងប្រាឌ័រ និងក្រុមហ៊ុនហ៊ងអាញម៉ាងយ៉ាងខេអណ្តូងមាស ហើយចូលមកទីរួមស្រុកអណ្តូងមាសកាត់តាមមុខអធិការនគរបាលស្រុក. សឹករងស្រុក និងសាលាស្រុកអណ្តូងមាសផងដែរ ។មានការឆ្លងតាមតាមសាឡាងបន្តទៅទៀតឆ្ពោះទៅភ្នំញ៉ាងគេមិនដែល ឃើញមានសមត្ថកិច្ចពាក់ព័ន្ធណាមួយហ៊ានបង្ក្រាបឡើយ។
យោងតាម ប្រភពពីអ្នករកដ៉ីដឹកឈើតាមម៉ូតូនោះបានប្រាប់ថា ពេលដឹកជញ្ជូនឈើឆ្លងកាត់ក្រុមហ៊ុនដីសម្បទានខាងលើនោះមានសមត្ថកិច្ច ជាច្រើនស្ថាប័នរួមមាននគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ក្រសួងមហាផ្ទៃ ចាំទារលុយពីអ្នកដឹកឈើនឹងរថយន្តដឹកឈើប្រណិតទាំងអស់នោះហើយរួម ទាំងអង្គការដាក់កុងត្រូលជជុះជាច្រើនកន្លែងទៀតផងដែរ។
នៅ ក្នុងខេត្តរតនគិរីនេះគេតែងតែសង្កេតឃើញសមត្ថកិច្ចបង្ក្រាបបានតែ បទល្មើសដឹកជញ្ជូនឈើតាមរថយន្តណាដែលមិនបានបង់លុយឲ្យឬរថយន្តខូច ដូចជាបែកកង់ឬក្រឡាប់ទៅមុខលែងរួចឬម៉ូតូណាដែលមិនបានបង់លុយឬ បង់មិនគ្រប់ចំនួនកំណត់ឱ្យប៉ុណ្ណោះ។ ដូចដែលការដឹកជញ្ជូនតាមម៉ូតូយ៉ាងច្រើនទ្រៀបត្រាកកកុញនៅជើងភ្នំញ៉ា ងនាកន្លងទៅនេះក៏មិនមានការបង្ក្រាបពីសមត្ថកិច្ចនោះឡើយដោយសាតែ មានការបង់លុយឱ្យគ្រប់ចំនួនអស់ហើយទើបដំណើរការបានយ៉ាងរលូនបែបនេះ ។
ទាក់ទិននិងករណីខាងលើនេះអ្នកយកព័ត៌មានមិនអាចសុំការ បំភ្លឺពីសមត្ថកិច្ចពាក់ព័ន្ធណាមួយបានទេនៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៥នេះ ។
សូមបញ្ជក់ដែរថានៅតំបន់ស្រុកអណ្តូងមាស នេះជាប់ព្រំប្រទល់ប្រទេសវៀតណាមហើយជាតំបន់ដាច់ស្រយាលពីទីរួមខេត្ត ហើយផ្លូវពិបាកក្នុងការធ្វើដំណើរទៀតផងចំងាយប្រមាណជាង៤០ គីឡូម៉ែត្រពីទីរួមខេត្តចឹងហើយក្រុមឈ្មួញរកស៉ីឈើមានឱកាសដឹក ជញ្ជូនយ៉ាងអនាធិបតេយ្យ។
គួររំលឹកថា កន្លងទៅមានមនុស្សស្លាប់ជាបន្តបន្ទាប់ ដោយម៉ូតូដឹកឈើសង្កត់លើ មើលទៅសែនអណោចអធម្ម ដូចនេះគេមានជំនឿថា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត នឹងចាត់វិធានបង្ក្រាប ឬទប់ស្កាត៕

2015_12_07_09_11_28

Loading...

Leave a Reply

Your email address will not be published. Required fields are marked *