បញ្ចប់ជីវិតក្នុងពេលតែមួយ សមត្ថកិច្ចបដិសេធថាមិនមែនជាអំពើឃាតកម្ម

ខេត្តព្រះសីហនុ៖មនុស្ស២នាក់ត្រូវបានគេរាយការណ៍ថា បានស្លាប់ក្នុងពេលតែមួយ រហូតបង្ករការភ្ញាក់ផ្អើលកាលពីម៉ោង ៤:៣០នាទីរសៀលថ្ងៃទី១០តុលា ២០១៥ នៅក្រុមទី៧ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ប៉ុន្តែសមត្ថកិច្ចអះអាងថា ពួកគេសុខចិត្តស្លាប់ដោយខ្លួនឯង មិនមែនជាអំពើឃាតកម្មទេ ។

សមត្ថកិច្ចខេត្តព្រះសីហនុ បាននិយាយថា កាលពីរសៀលថ្ងៃសៅរ៍ មានមនុស្ស២នាក់បានធ្វើអត្តឃាតចង ក សម្លាប់ខ្លួននៅក្នុងបន្ទប់តែមួយ ដោយ ជនរងគ្រោះទី១ឈ្មោះ ថន ឃីន ភេទប្រុសអាយុ២២ឆ្នាំ មុខរបរកម្មករនេសាទ មានស្រុកកំណើត នៅភូមិគីឡូ១២ ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត និងជនរងគ្រោះទី២ឈ្មោះ ពុធភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករនេសាទ មានស្រុកកំណើត នៅភូមិឆ្អឺត ឃុំជ្រោយស្វាយស្រុកស្រែអំបិល ខេត្តកោះកុង។ អ្នកទាំងពីរ ស្នាក់នៅបណ្ដោះអាសន្នទីកន្លែងកើតហេតុដែលជាផ្ទះរបស់ម្ចាស់ទូកនេសាទ ឈ្មោះ អ៊ំ ច្រ ភេទស្រីអាយុ៦៧ឆ្នាំ ។

បើតាមសាក្សីបានប្រាប់សមត្ថកិច្ចថា មុនពេលធ្វើអត្តឃាត ជនរងគ្រោះឈ្មោះ ឃីន​ បានសរសេរពាក្យបណ្ដាំនៅលើកូនក្រដាស់តូចមួយដោយបញ្ជាក់ថា ពួកគេស្ម័គ្រចិត្តស្លាប់ទាំងពីរនាក់ដោយមិនមានពាក់ព័ន្ធនឹងនរណាម្នាក់ឡើយ ។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយកម្លាំងជំនាញធ្វើកោសល្យវិច្ឆ័យរួច បញ្ជាក់ថាមិនមានការពាក់ពន្ធ័ និងករណីឃាតកម្មទេ ៕

10-10-2015d60231

Loading...

Leave a Reply

Your email address will not be published. Required fields are marked *