បញ្ចប់ជីវិតខ្លួនឯងក្នុងផ្ទះ ដោយមិនដឹងមូលហេតុ

ខេត្តព្រះសីហនុ៖កាលពីវេម៉ោង៨:៣០នាទីព្រឹកថ្ងៃទី២២ខែតុលាឆ្នាំ២០១៥ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមានករណីចងកសម្លាប់ខ្លួននៅក្នុងក្រុមហ៊ុនសន្តិសុខ(ខេមបូឌានជីអូសេហ្វសីឃ្យូរីធីខូអឹលធីឌី ​​) ស្ថិតក្នុងភូមិ២ សង្កាត់២ ខេត្តព្រះសីហនុ  ។

សមត្ថកិច្ចបាននិយាយថា សពឈ្មោះ ប៉ែន ដានី ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបបុគ្គលិកសន្តិសុខក្រុមហ៊ុន មានស្រុកកំណើតភូមិ ធម្មវិន័យ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ ហើយមកស្នាក់នៅផ្ទះកើតហេតុខាងលើ   ។

បើតាមសមត្ថកិច្ចករណីនេះ ជនរងគ្រោះបានយកក្រមា សសៃអំបោះចងករ ។ ក្រោយពីសមត្តកិច្ចនិង ពេទ្យជំនាញ ត្រួតពិនិត្យរួច ធ្វើការសន្និដ្ឋានថាសាកសពខាងលើបានធ្វើអត្តឃាតចងករសម្លាប់ខ្លួនឯងពិតប្រាកដមែន ហើយ សពរក្សាទុកនៅកន្លែងកើតហេតុរងចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

22-10-201560931

Loading...

Leave a Reply

Your email address will not be published. Required fields are marked *