បញ្ជាការដ្ឋានការពារអាកាស ទទួលបានការយកចិត្តទុកដាក់ពីសំណាក់មេបញ្ជាការកងទ័ពជើងគោក

រថយន្ត ២,៥តោន ០១គ្រឿង និងស៊ីទែនទឹកចំណុះ៥០០០ លីត្រ និងម៉ាស៊ីនបូមទឹក០១គ្រឿង ដែលជាអំណោយរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ត្រូវបានក្រុមការងារនាំយកទៅប្រគល់ជូនបញ្ជាការដ្ឋានការពារអាកាស អគ្គបញ្ជាការ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ នៅទីបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស។

ឧត្តមសេនីយ៍ទោ អឿ សំអុល មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស អគ្គបញ្ជាការ បានមានប្រសាសន៍ថា អំណោយដ៏ថ្លៃថ្លានេះ គឺបំពេញអោយការខ្វះខាតរបស់អង្គភាពដែលជាតម្រូវការចាំបាច់ ក្នុងការប្រើប្រាស់ ដែលបម្រើអោយកិច្ចការងារប្រចាំថ្ងៃរបស់យោធិន និងការបង្ករបង្កើនផលអង្គភាពទាំងមូល។

ក្នុងនាម មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងអង្គភាពទាំងមូល សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ គិតគូរអំពីសុខទុក្ខ ចំពោះកិច្ចការងារ និងការរស់នៅរបស់យោធិនជាទូទៅគ្រប់ពេលវេលា៕

Loading...