បញ្ជូនខ្លួនថៅកែឡានរឿងឆរបោកលុយជាង១០ម៊ឺនដុល្លារតាមរយ:កុំម្មង់ទិញឡានឡង់រ៉ូវែ!

ភ្នំពេញ៖បុរសម្នាក់ដែលគេស្គាល់ថាជាថៅកែឡាននាំឡានសេរីទំនើបៗពីអាមេរិកមកកម្ពុជាត្រូវបានកម្លាំងអាវុធហត្ថអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនខ្លួនកាលពីល្ងាចថ្ងៃទី១៨តុលាឆ្នាំ២០១៥បន្ទាប់ពីធ្វើការចាប់ខ្លួនពីក្នុងផ្ទះជួលសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បន្ទាប់ពីរងការចោទប្រកាន់ថា “បានឆបោកយកលុយចំនួន១០ម៊ឺនដុល្លារថ្លៃកក់ទិញរថយន្តស៊េរីទំនើបដែលកុំម្មង់ទិញពីបរទេស ហើយគេចវេសមិនព្រមសងដោយលើសកិច្ចសន្យាជាង៣ខែមកហើយ “និងមួយទៀតករណីក្លែងឯកសាររួចមក។
មន្ត្រីអាវុធហត្ថការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថរាជធានីបានឲ្យដឹងកាលពីវេលាម៉ោង១៧និង៣០នាទីថ្ងៃទី១៨តុលាឆ្នាំ២០១៥ថាជនសង្ស័យដែលកម្លាំងអាវុធហត្ថចាត់បញ្ជូនទៅតុលាការល្ងាចនេះមានឈ្មោះឈាងសុផលភេទប្រុសអាយុ៣៨ឆ្នាំមុខរបរលក់រថយន្ត មានស្រុកកំណើតនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ស្នាក់នៅផ្ទះជួលលេខ២០៧ ផ្លូវ៥៩៨សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ចំណែកជនរងគ្រោះឈ្មោះថៃ ឈុនគ្រី ភេទប្រុសអាយុ៤៨ឆ្នាំមុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៦អឺ០ផ្លូវលេខ៨៨សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
មន្ត្រីដដែលបន្តថា បន្ទាប់ពីទទួលពាក្យបណ្តឹងពីឈ្មោះថៃ ឈុនគ្រីពីបទឆបោកលុយ១០ម៊ឺនដុល្លារនិងចំំារអនុញ្ញាតពីលោកស៊ុំ វណ្ណីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងរបស់លោកចាបចាប់ខ្លួនឈ្មោះឈាង សុផលនៅផ្ទះជួលខាងលើ មកសាកសួរតាមនីតិវិធី ហើយបន្តបញ្ជូនទៅតុលាការដើម្បីចាត៉ការតាមច្បាប់។
យោងតាមពាក្យបណ្តឹងរបស់ឈ្មោះថៃ ឈុនគ្រីបានឲ្យដឹងថានៅអំឡុងខែមេសាឆ្នាំ២០១៥ឈ្មោះឈាង សុផលបានប្រើឈ្មោះក្រុមហ៊ុនAsia Business Solution(Cambodia)Co,ltd ថាជាក្រុមហ៊ុនរបស់គាត់ហើយប្រាប់គាត់និងប្រពន្ធដែលធ្លាប់ស្គាល់គ្នាយូរមកហើយថា”មានលក់រថយន្តស៊េរីទំនើបៗច្រើនប្រភេទអាចបញ្ជាទិញតាមចិត្តចង់រយ:ពេលតែ៤សប្តាហ៍គិតចាប់ពីថ្ងៃចុះកិច្ចសន្យានិងទទួលប្រាក់កក់”។
ឮដូច្នេះគាត់និងប្រពន្ធគាត់បានបញ្ជាទិញរថយន្តម៉ាកLand Rover Vougeស៊េរី២០១៤ដោយបានធ្វើកិច្ចសន្យាទិញលក់នៅថ្ងៃទី២៤មេសាឆ្នាំ២០១៥ក្នុងតម្លៃ១២៨.០០០ដុល្លារ(ដប់ពីរម៊ឺនប្រាំបីពាន់) ហើយឈ្មោះឈាង សុផលតម្រូវឲ្យកក់លុយ៥០ភាគរយស្មើនឹង៦៤.០០០ដុល្លារ(ប្រាំមួយម៊ឺនបួនពាន់)ហើយប្រាប់ថា”រថយន្តនោះកំពុងនៅលើកប៉ាល់ ហើយនៅខែមិថុនានឹងមកដល់កំពង់ផែព្រះសីហនុដូចនេះត្រូវបង់ថែម៣០ភាគរយទៀត។គាត់ក៏បានបង់៣០ភាគរយទៀតស្មើនឹង៣៨.០០០ដុល្លារ(បីម៊ឺនប្រាំបីពាន់)។
ពាក្យបណ្តឹងបន្តថា ក្រោយពេលទទួលលិយបានហើយជនសង្ស័យ ឈាង សុផលបានប្រគល់លិខិតB/Lលេខ៦០៣៩២៩០៧០ចុះថ្ងៃទី១៨មិថុនាឆ្នាំ២០១៥ជាភាសាអង់គ្លេសតាមរយ:សារអេឡិចត្រូនិច(Email)នាថ្ងៃទី២០មិថុនាឆ្នាំ២០១៥ថាកុងតឺន័រលេខMRKU០០៣៤៥៦០មានរថយន្តម៉ាកLand Rover Vougeស៊េរី២០១៤និងភ្ជាប់នូវរូបថតរថយន្តច្រើនសន្លឹក ហើយនៅពេលប្រគល់រថយន្តខ្លួននឹងយកលុយ២០ភាគរយទៀត។លុះដល់ថ្ងៃប្រគល់រថយន្តស្រាប់តែឈាង សុផលប្រាប់ថា “រថយន្តដែលខ្លួនបញ្ជាទិញត្រូវបានគយចាប់និងកម្ទេចអស់ហើយ”។បន្ទាប់មកគាត់បានពឹងមេធាវីឲ្យទៅស្រាវជ្រាវគឺពុំមានករណីកម្ទេចរថយន្តនោះទេ។ក្រោយមកលោកក៏បានទារលុយ១០ម៊ឺនដុល្លារវិញ តែត្រូវបាន
ឈាងសុផលពុំព្រមប្រគល់ប្រាក់និងគេចវេសរហូត ទើបលោកសម្រេចចិត្តប្តឹងតែម្តង។
បន្ទាប់ពីចាប់ខ្លួនរួចមកជនសង្ស័យ ឈ្មោះឈាងសុផលបានសារភាពប្រាប់អាវុធហត្ថថាខ្លួនពិតជាបានទទួលលុយកក់ទិញរថយន្ត១០ម៊ឺនដុល្លារមែន ហើយក៏ពុំទាន់សងទៅលោកថៃ ឈុនគ្រីវិញដែរ។ក្នុងករណីនេះសមត្ថកិច្ចកំពុងចាត់ការតាមនីតិវិធីបន្តទៀតតាមផ្លូវបញ្ជូនតុលាការនៅល្ងាចនេះ និងព្រឹកស្អែកទៀត៕

12143303_897791793649280_4247615858184289587_n2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *