បញ្ជូនខ្លួនមន្ត្រីអាវុធហត្ថ១រូបទៅកាន់អយ្យការក្រោយរារាំងប្រតិបត្តិការរបស់សមត្ថកិច្ចសាធារណៈដែលបង្ក្រាបបទល្មើសព្រៃឈើ

កំពង់ស្ពឺ:នាយរកកាតសន្តិសុខ 300 មួយដែលគេដឹងថាជាគូកនរបស់ក្រុមរកស៊ីដឹកបទល្មើសព្រៃឈើត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបញ្ជូនទៅឱ្យកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺធ្វើការកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺចាត់ការតាមនិតិវិធីបន្ទាប់ពីជនសង្ស័យរូបនេះបានប្រើប្រាស់អាវុធបាញ់តដៃជាមួយសមត្ថកិច្ចក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ ។

យោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺចុះថ្ងៃទី០១ តុលា ឆ្នាំ២០២០បានបញ្ជាក់ថាមាន បទល្មើសព្រហ្មទណ្ឌ០១ករណី ដោយជនសង្ស័យប្រើប្រាស់អាវុធខុសច្បាប់ និងរារាំងសមត្ថកិច្ចសាធរណះពេលកំពុងបង្រ្កាបបទល្មើស ប្រមូល ដឹកជញ្ជូនផល អនុផល ព្រៃឈើគ្មានលិខិតអនុញ្ញាត ប្រព្រឹត្តកាលពី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០។

ប្រភពបានឱ្យដឹងថា កម្លាំងជំនាញកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឃាត់ខ្លួនជនសង្ស័យឈ្មោះប៉ាវ សេងយ៉េ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ មន្ត្រីកងរាជអាវុធហត្ថ ខេត្តតាកែវ មានទីលំនៅភូមិដក់ពរ ឃុំបឹងត្រាញ់ខាងត្បូងស្រុកសំរោង ខេត្តតាកែវ និងវត្ថុតាងរថយន្ត ម៉ាកហ្វ័រទីន័រ ពណ៌ស ស្លាកលេខ ខេមរភូមិន្ទ1_2.5641 និងអាវុធខ្លីម៉ាកK 59 លេខ៧៨៨១ ចំនួន០១ដើម។

មន្ត្រីអាវុធហត្ថរូបនេះត្រូវបានចោទប្រកាន់ពីបទ ជាប់ពាក់ពន្ធ័ប្រើប្រាស់អាវុធខុសច្បាប់ និង រារាំងសមត្ថកិច្ចសាធារណៈ (បិតគូថរថយន្តដឹកឈើម៉ាកវ៉េអង ពណ៌ត្រេអុី ស្លាកលេខ ខ ម ០៩ _៤.៥៩៨៣) ពេលសមត្ថកិច្ច កំពុងបង្រ្កាបបទល្មើស ប្រមូល ការដឹកផល អនុផលព្រៃឈើ គ្មានលិខិតអនុញ្ញាត អោយរថយន្តដឹកឈើបើករត់គេចបាត់ ។ ឥឡូវជនសង្ស័យឈ្មោះ ប៉ាវ សេងយ៉េ យកមកបន្តសហការជាមួយកម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យឈ្មោះ សំ វណ្ណះ ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅភូមិថ្មី សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងបក្សពួកកំពុងរត់គេចខ្លួន ។ក្នុងនោះកម្លាំងបានធ្វើការដកហូតរថយន្ត០១គ្រឿងម៉ាកCAMRY91 ពណ៌ប្រផេះផ្នែកខាងក្រោយ រីឯផ្នែកខាងមុខ និងដំបូលខាងលើពណ៏ក្រហម នៅចំណុចផ្ទះឈ្មោះ សោម ឌីណា ភេទស្រី អាយុ២៧ឆ្នាំជាម្ចាស់ទីតាំងបាញ់ថ្នាំរថយន្ត។

ជារថយន្តរបស់ឈ្មោះសំ វណ្ណះ ភេទប្រុសអាយុ ៥១ឆ្នាំ យកមកបាញ់ថ្មាំកែពណ៏ ជាប់ពាក់ព័ន្ធ ករណីយករថយន្តនេះទៅរារាំងសាធារណះ បិតគូថរថយន្តដឹកឈើ ពេលសមត្ថកិច្ចកំពុងបង្រ្កាបបទល្មើស ប្រមូល ដឹកជញ្ជូនផល អនុផលព្រៃឈើដោយគ្មាន លិខិតអនុញ្ញាត ធ្វើឲ្យរថយន្តដឹកឈើបើករត់គេចខ្លួនបាត់។

សូមបញ្ជាក់ថាកាលពីវេលាម៉ោង ០៣.១៥នាទីទៀបភ្លឺ ច្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិផ្សាស្លាបលែង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលចុះមកប្រតិបត្តិការនៅក្នុងខេត្តកំពង់ស្ពឺបានធ្វើការប្រដេញចាប់ឈើរបស់ក្រុមជនសង្ស័យទើបក្រុមជនសង្ស័យឈ្មោះសំវណ្ណៈទេហៅបក្ខពួករបស់គេឈ្មោះចៅសេងយ៉េមកជួយពេលនោះបក្ខពួកគេបានដកអាវុធបាញ់ស្រោចមកលើរថយន្តរបស់សមត្ថកិច្ចព្រោះសង្ស័យថាជារថយន្តរបស់ក្រុមអ្នកកាសែតដែលចូលចិត្តកាត់ឡានឈើស៊ីលុយតែមិននឹកស្មានថាជារថយន្តរបស់សមត្ថកិច្ចទីបំផុតក៏ត្រូវសមត្ថកិច្ចធ្វើការបាញ់តបតនិងបង្ក្រាបឃាត់ខ្លួនបានតែម្តង។

បើតាមប្រភពពីមន្ត្រីកងរាជអាវុធហត្ថខេត្តបានបញ្ជាក់ថានៅព្រឹកថ្ងៃទី 1 តុលានេះបានតិចក្រោយពីធ្វើការសាកសួរនិងប្រមូលសាវតាជនជាប់សង្ស័យពាក់ព័ន្ធហើយពេលនេះ បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ព្រមទាំងវត្ថុតាងទៅតុលាការ ខេត្តកំពង់ស្ពឺ និងស្វែងរកចាប់ខ្លួន បក្សពួកកំពុងរត់គេចខ្លួន មកផ្តន្ទាទោសតាមច្បាប់ ៕

 

 

Loading...