បញ្ជូនជនជាតិ​ប៉ា​គី​ស្ថាន​ម្នាក់​​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ​

បាត់ដំបង​: នៅ​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២១ អនុវត្តតាម​ការណែនាំ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទ សាត គឹម​សាន ស្នងការ​នគរបាល​ខេត្តបាត់ដំបង លោក​ឧ​ត្ត​ម​សេ នី​យ៍​ត្រី ដា​ញ់ អេង​ប៊ុន​ចាន់ ស្នង ការរង​ទទួលបន្ទុក​ដឹកនាំ ផែនការ ងារ​អ ន្តោ​ប្រវេសន៍​បាន ដឹកនាំ​មន្ត្រី​ការិយាល័យ​ជំនាញ​បញ្ជូន​ជនបរទេស​ចំនួន ១​នាក់​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ ដើម្បី​ចាត់ការ​បន្ត​ក្រោយពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​រួច​។

​លោក​ដា​ញ់ អេង​ប៊ុន​ចាន់ ស្នងការរង​ខេត្ត បាន​ឲ្យ​ដឹងថា​ជនបរទេស​រូបនេះ​ឈ្មោះ ALI MUSHTAQ ភេទ​ប្រុស អាយុ​៣៨ ឆ្នាំ​ជា​ជនជាតិ​ប៉ា​គី​ស្ថាន ។

​លោក​ស្នងការរង​ខេត្ត​បាន​បញ្ជាក់ថា​កាលពី​ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០២១ ឈ្មោះ ALI MUSHTAQ ជន​
​ជាតិ​ប៉ា​គី​ស្ថាន​រូបនេះ បាន​ចូលមក​ប្រទេស​កម្ពុជា ដោយ​មិនមាន​លិខិតឆ្លងដែន​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ស្រុក​កំរៀង​ឃាត់ខ្លួន​នៅ​មូលដ្ឋាន​ខាងលើ បន្ទាប់ពី​ជន​បរ ទេស រូបនេះ​ធ្វើដំណើរ​ពី​ភ្នំពេញ​មកដល់​ខេត្ត​ប៉ៃលិន និង​កំពុង​បន្តដំណើរ​ឆ្ពោះទៅ​ខេត្តបន្ទាយមានជ័យ​។ ពេលមកដល់​ស្រុក​កំរៀង ត្រូវបាន​ឃាត់​សាកសួរ និង​ត្រូវ​បានដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​នៅ ស្រុក​កំរៀង​តាម​​កាលកំណត់​រយៈពេល​១៤​ថ្ងៃ​។​

​លោក​ដា​ញ់ អេង​ប៊ុន​ចាន់​បាន​បន្តថា ដោយសារ​ជន​​បរទេស​រូបនេះ មិនមាន​ឯកសារ​ទា​កក់​ទង​នឹង​ការងារ​អន្តោ ប្រវេសន៍ ទើប​សមត្ថកិច្ច​ជំនាញ​សម្រេច​បញ្ជូន​​គាត់​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់​៕​

Loading...