បណ្តាក្រុមហ៊ុន​​ផលិតប្រេងធំៗ កំពុងនាំ​គ្នាសម្រុកកាត់បន្ថយ ចំនួន​បុគ្គលិក ខណៈដែល​តម្លៃប្រេងនៅ​តែបន្ត​ដាំក្បាលចុះ

ក្រុមហ៊ុន​ប្រេង​ BP កំពុងរៀបចំ​គម្រោងកាត់​បន្ថយបុគ្គលិក​ចំនួន​៣០០​នាក់ចេញពីកម្លាំង​ការងារសរុប៤ពាន់នាក់​នៅ​ក្នុង​តំបន់ដែន​សមុទ្រ North Sea ខណៈដែលតម្លៃ​ប្រេងកំពុង​តែស្ថិតនៅ​ក្នុងកម្រិត​មួយទាបបំផុត​ជាប់កំណត់​ត្រា។

ក្រុមហ៊ុនBPបានបញ្ជាក់​ថា ការបញ្ឈប់​បុគ្គលិកនេះ គឺជាផ្នែក​មួយនៃការធ្វើរចនា​សម្ព័ន្ធសារជាថ្មីដើម្បី​សន្សំសំចៃ​ប្រាក់​ឱ្យបាន១ពាន់លានដុល្លារអាមេរិក ដែលត្រូវបានប្រកាស​រួមមកហើយ បន្ទាប់ពីមាន​ការលក់ទ្រព្យមួយ​ចំនួនផងដែរ។

ប៉ុន្តែទោះជាយ៉ាងណា​ក៏ដោយ តម្លៃប្រេងឆៅ​ឥឡូវនេះគឺ​ប្រហែល៤៨ដុល្លារ​អាមេរិកក្នុងមួយ​បារេល បន្ទាប់ពីបាន​ដាំ​ក្បាល​ចុះអស់រហូតដល់​៦០ភាគរយឯ​ណោះក្នុងរយៈពេល​៦ខែចុងក្រោយនេះ។

ក្នុងពេលជាមួយ​គ្នានេះ ក្រុមហ៊ុនរួម​អាជីព ConocoPhillips ​ក៏មានស្ថានភាព​ស្រដៀងគ្នា​នេះដែរ ​ពោល​គឺពួកគេក៏​កំពុង​​​កាត់បន្ថយបុគ្គលិកចំនួន២៣០​នាក់ផងដែរនៅ​ក្នុងចក្រភព​អង់គ្លេស។

សូម្បីតែគួរប្រជែងដ៏ទៃ​ៗទៀតដូចជា​ ក្រុមហ៊ុន Shell ជាដើមក៏បានប្រកាស​កាត់បន្ថយចំនួន ​ បុគ្គលិកផងដែរ​តាំងតែ​ពីឆ្នាំ​២០១៤ឯណោះ ហើយរឿងដែល​គួរឱ្យកត់សម្គាល់នោះ​គឺថាក្រុមហ៊ុន Shell និងក្រុមហ៊ុន Qatar Petro​leum​ បានបោះបង់​ចោលនូវគម្រោង​គីមីឥន្ទនៈរួមគ្នា​​របស់​ ពួកគេដែលមាន​តម្លៃរហូត​ដល់៦,៤ពាន់​លានដុល្លារ​អាមេរិកឯ​ណោះ​នៅក្នុងប្រទេសកាតា។

ក្រៅពីនេះក្រុមហ៊ុន Tullow Oil ដែលមានមូល​ដ្ឋាននៅក្នុងតំបន់អាហ្រ្វិក ក៏បាន​លប់ចោលនូវ​ គម្រោងរុករក​ និង​ទ្រព្យមួយ​ចំនួនរបស់ពួក​គេផងដែរដែលមាន​តម្លៃរហូតដល់​ ២,៣​ ពាន់លានដុល្លារ​អាមេរិកឯណោះ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *