បណ្តាញ​លូ នៅ​មហាវិថី​​ព្រះ​មុនី​រ៉េត នឹង​បព្ចាប់​​នៅ​ខែ​មិនា ឆ្នាំ​២០១៥

ភ្នំពេញ: អាជ្ញាធរ​រាជធានី​ភ្នំពេញ បានប្រកាសថា ក្នុង​ផែនការ​ដោះស្រាយ​បញ្ហា​ទឹក​ជន់​លិច នៅ​រដូវវស្សា នៅ​ឆ្នាំ​២០១៥ ក្រុមការងារ​ការដ្ឋាន​របស់​សាលា​រាជធានី​ភ្នំពេញ បាន និង​កំពុង​ជំរុញ​ការដ្ឋាន​ដាក់​បណ្តាញ​លូ​លើ​សាច់​ផ្លូវ​មហាវិថី​ព្រះ​មុនី​រេ​ត ចំនួន ១ ខ្សែ ទំហំ​អង្កត់ផ្ចឹត​លូ ១,៥ ម ប្រវែង ៩៦៦ ម ចាប់​ពី​ផ្លូវ​លេខ​៤៣០ ដល់​ផ្លូវ​លេខ​ ៣១០ ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​ជន់​លិច​នៅ​មហាវិថី​ព្រះ​មុនី​រេ​ត សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ក្នុង​ខណ្ឌ​ចំការមន​។ បណ្តាញ​លូ​ថ្មី​នេះ នឹង​បង្ហូរទឹក​ចូល​ទៅ​ប្រឡាយ​បឹង​សាឡាង តាម​ច្រកចេញ​ផ្លូវ​លេខ​៤៣០​។​

​គិត​ត្រឹម​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០១៥​នេះ ការដ្ឋាន​ដាក់លូ​រួច សម្រេចបាន ៦៧% នៃ​គំរោង​ហើយ ដែល​តាម​ផែនការ នឹង​ត្រូវ​បព្ចាប់​នៅ​ខែ​មីនា ឆ្នាំ​២០១៥ ខាងមុខ​។​

​សាលា​រាជធានី​ភ្នំពេញ ស្នើសុំ​ការយោគយល់ និង​អធ្យាស្រ័យ​ពី​សំណាក់​ប្រជាពលរដ្ឋ ដែល​បណ្តាល​មកពី​ការរំខាន​នៃ​សកម្មភាព​ការដ្ឋាន ការប៉ះពាល់​នៃ​លំហូរ​ចរាចរ និង​ការធ្វើ​អាជីវកម្ម​ផ្សេងៗ​៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *