បណ្តាភាគ​ហ៊ុនសំខាន់​ៗនៅ អាមេរិកបានកើន​ឡើងមួយ កម្រិត​ទៀតហើយ

បន្ទាប់ពីការឡើងចុះ​ភ្លិតភ្លែតៗ បណ្តាភាគ​ហ៊ុនសំខាន់ៗនៅក្នុង​សហរដ្ឋអាមេរិក​បានបញ្ចប់ការផ្គូរ​ផ្គង​ដោយ​ទទួលបាន​កំណើន​មួយកម្រិត។

ប្រភពមួយប្រាប់​ទីភ្នាក់ងារព័ត៌មាន​រ៉យទើរថា៖ក្រុមប្រឹក្សា​ប្រតិបត្តិនៃធនាគារ​កណ្តាលអឺរ៉ុបបាន​ដាក់ស្នើកម្មវិធី​ទិញ​សញ្ញា​ប័ណ្ណ​ប្រចាំខែដែលមាន​តម្លៃរហូតដល់៥០ពាន់​លានអឺរ៉ូឯណោះ ហើយ​ការប្រកាសជាផ្លូវការនឹងត្រូវ​បានធ្វើ​ឡើង​នៅ​ថ្ងៃស្អែក​នេះហើយ។

ប៉ុន្តែអ្នកវិភាគផ្នែក​ទីផ្សារកំពុង​អភិវឌ្ឍ Holly Huffman នៃធនាគារ JPMorgan បាននិយាយ​ថា៖​ វិនិយោគិន​មួយ​ចំនួន​កំពុងតែសង្ឃឹមយ៉ាង​មុតមាំថា​ កម្មវិធីទិញសញ្ញា​ប័ណ្ណរបស់​ធនាគារកណ្តាល​អឺរ៉ុបនឹងមានទ្រង់​ទ្រាយធំជាងនេះ។

ប្រធានប្រតិបត្តិ​រូបនេះបានបន្ត​បញ្ជាក់ថា៖ ប្រសិន​បើធនាគារអឺរ៉ុប​ប្រកាសកម្មវិធី​ទិញសញ្ញាប័ណ្ណ​ឧទាហរណ៍​៧០០​ពាន់​លានអឺរ៉ូ នោះប្រហែល​ជាអាចជួយដល់​ទីផ្សារបាន ​ប៉ុន្តែទោះជាយ៉ាង​ណាក៏ដោយ​ដំណឹងនេះ​បានធ្វើឱ្យបណ្តា​ហ៊ុននៅក្នុង​តំបន់អឺរ៉ុបកើន​ឡើង៥ថ្ងៃជាប់ៗគ្នា។

ត្រលប់មកសេដ្ឋកិច្ច​អាមេរិកវិញ ហ៊ុននៅក្នុងវិស័យ​ថាមពល​មានប្រតិ​បត្តិការខ្លាំងក្លា​ជាងគេ ប៉ុន្តែនៅ​តែស្ថិតនៅក្នុង​ចន្លោះអវិជ្ជមាន​ដដែលទេ ពោលគឺ​ខាតបង់​អស់១៥សប្តាហ៍ក្នុង​ពេល១៧​សប្តាហ៍កន្លងមកនេះ។

ចំណែកឯក្រុមហ៊ុន Microsoft វិញ បានបញ្ចេញ​ប្រព័ន្ធប្រតិបត្តិការថ្មី Windows 10 ហើយបាន​ ដាក់ឱ្យ​អតិថិជន​ចាស់ប្រើប្រាស់​ដោយឥតគិតថ្លៃ ប៉ុន្តែ​ទោះជាយ៉ាងណាក៏​ដោយតម្លៃហ៊ុន​របស់សេដ្ឋី​សប្បុរសមួយ​នេះនៅតែ​ធ្លាក់ចុះ​អស់មួយកម្រិត។

Loading...

Leave a Reply

Your email address will not be published. Required fields are marked *