បណ្តឹងបរិហារកេរ្តិ៍របស់គ្រូជម្រើសជាតិបារាំងប្រឆាំងអតីតមិត្តរួមក្រុមរបស់លោកបានចាត់ទុកជាមោឃៈ

បណ្តឹងបរិហារកេរ្តិ៍មួយដែលបានធ្វើឡើងដោយគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិបារាំងលោក Didier Deschamps ប្រឆាំងនឹងអតីតមិត្តរួមក្រុមរបស់លោកគឺលោក Eric Cantona ត្រូវបានប្រកាសទុកជាមោឃៈ។ តុលាការនៅទីក្រុងប៉ារីសបានសំរេចថា ករណីនេះលោក Deschamps មានរយៈពេល១០ថ្ងៃដើម្បីប្តឹងឧទ្ធរណ៍។ សារព័ត៌មាន BBC Sport បានចេញផ្សាយនៅព្រឹកថ្ងៃទី១២ ធ្នូនេះ។

លោក Deschamps បានប្តឹងលោក Cantona ជុំវិញការអត្ថាធិប្បាយដែលគាត់បានធ្វើមុនពេលប្រកួតតាំងពីប្រកួត Euro 2016។ ពេលនោះលោក Cantona និយាយថា លោក Deschamps បានទុកកីឡាករពីរនាក់ចេញពីក្រុមជម្រើសជាតិបារាំងដោយសារតែដើមកំណើតអាហ្វ្រិក។ កីឡាករទាំង២នោះនោះគឺ Karim Benzema និង Hatem Ben Arfa ។

នោះពេលកីឡាករ Benzema មិនត្រូវបានគេជ្រើសរើសឱ្យលេងក្នុងពានរង្វាន់អឺរ៉ុបទេបន្ទាប់ពីគាត់ត្រូវបានគេហាមឃាត់ក្នុងគ្រួសារចំពោះការចូលរួមរបស់គាត់នៅក្នុងរឿងអាស្រូវការចោទប្រកាន់ទាក់ទងនឹងរឿងអាស្រូវផ្លូវភេទ ខណៈដែលកីឡាករ Ben Arfa ជាប់ក្នុងបញ្ជីឈ្មោះកីឡាករបម្រុងប៉ុណ្ណោះ។

មេធាវីរបស់លោក Deschamps នៅពេលនោះបានហៅការកត់សម្គាល់របស់លោក Cantona នោះថា“មិនអាចទទួលយកបាន គឺនិយាយបង្កាច់បង្ខូច និងបរិហារកេរ្តិ៍” ។ ចំណែកមេធាវីរបស់លោក Cantona បានស្វាគមន៍សេចក្តីសម្រេចរបស់តុលាការកាលពីថ្ងៃសុក្រដោយអះអាងថា វាជាជ័យជំនះ ហើយ មានយុត្តិធម៌ ។

គួររំលឹកឡើងវិញថា លោក Cantona និងលោក Deschamps ធ្លាប់ជាអតីតមិត្តរួមក្រុមជម្រើសជាតិបារាំង លេងជាមួយគ្នាកាលពីពាក់កណ្តាលទសវត្សឆ្នាំ១៩៩០។ កាលនោះលោក Cantona ធ្លាប់ត្រូវបានគេទម្លាក់ចេញពីក្រុមជម្រើសជាតិបារាំងក្នុងឆ្នាំ១៩៩៥ បន្ទាប់ពីគាត់បានវាយអ្នកគាំទ្រអំឡុងពេលលោកជាកីឡាករក្នុងក្រុមបិសាចក្រហម Manchester United ៕

Loading...