បណ្តោយកូនឲ្យទៅងូតទឹកស្ទឹង លង់ស្លាប់ទាំង២នាក់

ខេត្តកណ្តាល ៖ កុមារប្រុសស្រី២នាក់ ដែលជាអ្នកជិតខាងគ្នាបានលង់ទឹកស្ទឹងស្លាប់ ក្រោយពីពួកគេនាំគ្នាទៅងូតទឹកស្ទឹងព្រែកត្នោត។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៦ សីហា កន្លងទៅ នៅភូមិគោកពពេល ឃុំលំហាច ស្រុកអង្គស្នួល។

បើតាមលោកវរៈសេនីយ៍ទោ មាន សំណាង អធិការស្រុកបានឲ្យដឹងថា កុមាររងគ្រោះទី១មានឈ្មោះ អ៊ឹម កក្កដា ភេទប្រុស អាយុ៤ឆ្នាំ និងទី២មានឈ្មោះ សៀក ហួន ភេទស្រី អាយុ៤ឆ្នាំ រស់នៅផ្ទះជិតគ្នា។

លោកអធិការបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះបាននាំគ្នាដើរទៅស្ទឹងព្រែកត្នោតដែលនៅខាងត្បូងភូមិចម្ងាយប្រហែល៣០ម៉ែត្រ បន្ទាប់មកក៏ចុះងូតទឹកបណ្តាលលង់ស្លាប់តែម្តង។ ដោយរកកូនមិនឃើញឪពុកម្តាយក៏នាំគ្នាដើររក លុះដល់ដល់មាត់ស្ទឹងក៏ឃើញមានស្បែកជើងកូន រួចចុះទៅរាវក្នុងស្ទឹង ក៏កូនស្លាប់បាត់ទៅហើយ៕08_28_2015_05_40_29Ag0p9xsMQxl1yObHjKyICrFddsgN1rQSFl6yPAawN

Loading...

Leave a Reply

Your email address will not be published. Required fields are marked *