បទបង្កើតថ្មី «ស្រឡាញ់គេតែម្នាក់ឯង» ពីលោក ហេង ពិទូ

ភ្នំពេញៈ ពិតជាមិនធម្មតាសម្រាប់បទបង្កើតថ្មី ឬហៅថា Original Song មានការគាំទ្រយ៉ាងខ្លាំងក្នុងពិភព​សិល្បៈនៅកម្ពុជា។ ជាក់ស្ដែង បទ «ស្រឡាញ់គេតែម្នាក់ឯង» របស់តារាចម្រៀងក្រៅផលិតកម្មលោក ហេង ពិទូ បានទាក់ទាញអ្នកទស្សនាជាង១លានដង នៅលើវែបសាយ Youtube។

គិតចាប់ពីបទ «ស្រឡាញ់គេតែម្នាក់ឯង» របស់លោក ហេង ពិទូ ចេញជាខ្សែវិដេអូភ្លាម ហើយដាក់ផ្សព្វ​ផ្សាយជាសាធារណៈតាំងពីអំឡុងខែកញ្ញា ឆ្នាំ២០១៦ រហូតដល់ចុងខែមករា ឆ្នាំ២០១៧ មានអ្នកចូល​ទស្សនាបានជាង១,៣១០,០១២views ឬស្មើនឹង ១,៣១០,០១២ដង។

ចង់ដឹងថា តើបទចម្រៀងនិពន្ធថ្មី ដែលមិនថតចម្លងពីបទបរទេស ទាំងទំនុកច្រៀង និងសាច់ភ្លេងនេះ ទាក់ទាញអ្នកទស្សនារាប់លាន​យ៉ាងណានោះ សូមអញ្ជើញទស្សនាវិដេអូខាងក្រោម ៖

Loading...