បទល្មើសនេសាទអួនកែច្នៃរួមផ្សំអាំងវែរឆក់គ្មានការទប់ស្កាត់

ខេត្ដពោធិ៍សាត់ ៖ តាមសេចក្ដីរាយ ការណ៍ពីប្រជានេសាទនៅភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀងបានឱ្យដឹងថា បទល្មើសនេសាទប្រភេទអួនកែច្នៃរួម ផ្សំអាំងវែរទ័រឆក់កំពុងធ្វើសកម្មភាព ដោយគ្មានការទប់ស្កាត់ ។
ប្រភពបន្ដថាបទល្មើសប្រភេទនេះ កើតមាននៅក្នុងភូមិកោះក្អែកតែម្ដង ហើយអ្នកប្រព្រឹត្ដបទល្មើសខាងលើសុទ្ធ តែជាជនជាតិវៀតណាមគេមានបច្ចេក ទេសធ្វើឧបករណ៍អួនកែច្នៃរួមផ្សំដោយអាំងវែរទ័រឆក់ដើម្បីចាប់ ត្រីឧបករណ៍ ប្រភេទនេះកំពុងធ្វើសកម្មភាពសព្វថ្ងៃ ។ ជាក់ស្ដែងកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រុមអ្នកសារព័ត៌មានបានប្រទះឃើញ ចំនួន៤វង់ កំពុងធ្វើសកម្មភាពនេសាទ ត្រង់ចំណុចមុខជ្រោយផាត់សណ្ដោងខាងលិចដងគោមទី៤នៃអតីតឡូត៍នេសាទ លេខ៦ចម្ងាយប្រមាណប្រហែលជាង ១.០០០ម៉ែត្រ ។
គ្រានោះក្រុម អ្នកសារ ព័ត៌មានបានផ្ដល់ពត៌មានឱ្យលោក ភុន វណ្ណា នាយសង្កាត់រដ្ឋបាលជលផល កណ្ដៀងអំពីហេតុការណ៍ជនជាតិវៀត ណាមនេសាទខុសច្បាប់ដោយប្រើឧបករណ៍ អួនកែច្នៃមានចរន្ដឆក់ ។ ពេលនោះ លោក ភុន វណ្ណា បានបញ្ជាឱ្យលោក ហម ណារិន នាយរងចុះមក ប៉ុន្ដែលោក នាយរងសង្កាត់រូបនេះបានបើកកាណូត ខុសទិសដៅបន្ដិចតែមើលបទល្មើសឃើញ ហើយអ្នកសារព័ត៌មានក៏បានប្រាប់ថា សូមលោកងាកមកខាងឆ្វេងដៃ គ្រានោះ លោក ហម ណារិន នាយរងសង្កាត់បាន ចត កាណូត ហើយប្រាប់ថាកំពុងរក មើលធ្វើឱ្យក្រុមបទល្មើសទាំងនោះឃើញ ក៏នាំគ្នាស្រាវឧបករណ៍ដាក់លើកាណូត ហើយបើកចេញទៅអស់ ។
ប្រភព ដដែលបន្ដទៀតថា ករណីនេះ ត្រូវបានគេសង្ស័យថា ក្រុមសមត្ថកិច្ច របស់សង្កាត់រដ្ឋបាលជលផលកណ្ដៀង មិនអាចបង្ក្រាបបានទេអាចជាប់ពាក់ ព័ន្ធនឹងលាភសក្ការៈហើយការបើកកាណូតមកមើលនេះគ្រាន់តែធ្វើឱ្យ អស់ចិត្ដក្រុម សារព័ត៌មានប៉ុណ្ណោះ ខណៈបើកកាណូត ជិតមកដល់បទល្មើសហើយឈប់តេប្រាប់ ពួកជនប្រព្រឹត្ដបទល្មើសឱ្យផ្អាកធ្វើ សកម្មភាពរួចនាំគ្នាទៅវិញ ។ ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះប្រជា ពលរដ្ឋដដែលសំណូមពរដល់ស្ថាប័នពាក់ព័ន្ធមេត្ដាចុះស្រាវជ្រាវនិងមាន វិធាន ការទប់ស្កាត់ជាបន្ទាន់ ខណៈបទល្មើស ប្រភេទអួនកែច្នៃរួមផ្សំដោយអាំងវែរទ័រ ឆក់បំផ្លាញពូជមច្ឆជាតិបណ្ដាលឱ្យ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរហើយសមត្ថកិច្ច ជំនាញ ឬពាក់ព័ន្ធនៅមូលដ្ឋាន គ្មាន វិធានការទប់ស្កាត់ ដែលគេសង្ស័យជាប់ ពាក់ព័ន្ធនឹងលាភសក្ការៈដូច្នេះតើបង្ក្រាបយ៉ាងម៉េចទៅ? ហើយជនប្រព្រឹត្ដបទល្មើស ប្រភេទខាងលើនេះត្រូវបានគេស្គាល់មុខយ៉ាងច្បាស់ដូចក្រយៅបាតដៃទៅ ហើយ នោះ ៕

IMG087

Loading...

Leave a Reply

Your email address will not be published. Required fields are marked *