បទល្មើសព្រៃឈើកើតឡើងយ៉ាងសកម្មនៅក្នុងដែនជម្រកសត្វព្រៃស្រែពក

ខេត្តមណ្ឌលគិរី៖ ឆ្ងាយពីទីរួមខេត្តមណ្ឌលគិរីប្រមាណ៥០ គីឡូម៉ែត្រនៅលើកំណាត់ផ្លូវឆ្ពោះទៅខេត្តរតនគិរីទីនេះ គឺជាតំបន់ការពារស្រែពកក្រោមអំណាចរបស់លោក ប៉ែន ភ័ក្រត្រា ។ ក្រៅពីរោងសិប្បកម្មជាច្រើនកន្លែងបទល្មើសនៃការកាប់និងដឹកជញ្ជូនឈើត្រូវគេកត់សម្គាល់ថា កំពុងមានសកម្មភាពយ៉ាងសកម្មផងដែរ ។

រថយន្តធុនត្រាឃ្លុបពីរគ្រឿងចរាចរណ៍មិនប្រកាន់ពេលវេលាដឹកឈើចេញពីតំបន់ដេអេស្ថិតក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ឆ្លងកាត់តំបន់ណាមលៀឆ្ពោះទៅចណុចព្រំដែនដាក់ដាំឆ្លងទៅប្រទេសវៀតណាម ។

គេរាយការណ៍ថា រថយន្តធុនធន់ត្រាពីរគ្រឿងដឹកជញ្ជូនឈើយ៉ាងសកម្មជារៀងរាល់ថ្ងៃ ដែលមានមេការឈ្មោះ ណាង អ្នកចែករំលែកផលលាភឲ្យមន្ត្រីថ្នាក់ដឹកនាំសមត្ថកិច្ចនានានៅក្នុងខេត្តមណ្ឌលគិរី ។

បើនិយាយពីរោងសិប្បកម្មផលិតគ្រឿងសង្ហារឹមគឺច្រើនគគោកដែលមានទាំងនៅក្នុងដែនជម្រកសត្វព្រៃស្រែពក ក៏ដូចជានៅខាងក្រៅនោះដែរ ។ បើទោះជាយ៉ាងណាក៏ដោយ ឈឺដែលដឹកយកមកផ្គត់ផ្គង់តាមបណ្ដារោងសិប្បកមមនានានៅក្បែរក្បែរតំបន់អភិរក្សស្រែពក គឺសុទ្ធតែបានអូសចេញពីព្រៃនៅក្នុងតំបន់អភិរក្សនោះទាំងអស់ ។ រីឯរថយន្តធុនត្រាដែលធ្វើសកម្មភាពដឹកឈើទាំងយប់ទាំងថ្ងៃតាមដែលអាចធ្វើទៅបាននោះគឺពិតជាដឹកចេញពីតំបន់អភិរក្សស្រែពកយ៉ាងពិតប្រាកដ។

គេមិនដឹងថា តើអ្វីដែលកំពុងកើតឡើងរាល់ថ្ងៃនេះអាជ្ញាធរដែលជាថ្នាក់ដឹកនាំខេត្តមណ្ឌលគិរីបានជ្រាបដែរឬយ៉ាងណានោះទេ។

រថយន្តធុនត្រាមួយគ្រឿងក្នុងចំណោម២គ្រឿងពាក់ស្លាកលេខ 1948 ខាងមុខប៉ុន្តែខាងក្រោយមិនពាក់ស្លាកលេខនោះទេ ត្រូវគេកត់សម្គាល់ថាជារថយន្តដែលធ្វើសកម្មភពដឹកជញ្ជូនឈើជារៀងរាល់ថ្ងៃ៕

Loading...