បទល្មើសព្រៃឈើក្នុងស្រុកកោះញែក នៅតែបន្តរ សកម្មភាព ខណ:ពលរដ្ឋចោទថា ពាក់ព័ន្ធមន្រ្តីរដ្ឋបាលព្រៃឈើ

ខេត្តមណ្ឌលគីរី៖ប្រជាពលរដ្ឋបានប្រាប់មកថា សកម្មភាពកាប់ នឹងដឹកជញ្ចូនឈើខុសច្បាប់នៅក្នុង ស្រុក កោះញែក នៅតែបន្តរសកម្មភាពដូចភ្លៀងរលឹម។

ពលរដ្ឋបន្តរថា នៅក្នុង ស្រុកកោះញែក ខេត្ត មណ្ឌលគីរី ក្រុមឈ្មួញនៅតែបន្តររកស៊ីកាប់បំផ្លាញព្រៃឈើខុសច្បាប់ ខណ:សកម្មភាពនេះកើតឡើងទាំងយប់ទាំងថ្ងៃ ដោយមិន កោតខ្លាចសមត្ថកិច្ច បន្តិចណាឡើយ ។

ជាមួយនឹងបទល្មើសបាននិងកំពុងបង្ហាញសកម្មភាពប្រជាពលរដ្ឋក៍បានរិះគន់ទៅលើ លោក ឈួន សេរីវឌ្ឍន៍ នាយផ្នែក រដ្ឋបាលព្រៃឈើ ស្រុក កោះញែកផងដែរ ក្រោយពីមន្រ្តីរូបនេះរងការចោទថា បានបើកដៃអោយពួកឈ្មួញរកស៊ីបទល្មើសច្បាប់ ក្នុងនោះ រាប់បញ្ចូលទាំងការ កាប់នឹងដឹកជញ្ចូន ឈើយ៉ាងអនាធិបតេយ្យ ពិសេសពាក់ព័ន្ធក្រុមហ៊ុន ប៉ាស៊ីហ្វីក នឹង ក្រុមហ៊ុន ឧញ៉ា ថៃ ហើយសព្វថ្ងៃ ក្រុមហ៊ុនទាំពីរនេះ កំពុងតែមានឈ្មោះបោះសំលេង ក្នុងប្រទេសកម្ពុជា ផ្នែកខាងកាប់បំផ្លាញព្រៃឈើ នឹងដឹកជញ្ចូន ឈើខុសច្បាប់ទៅកាន់ ប្រទេសវៀតណាម។

ជារឿយៗ ពេលសមត្ថកិច្ចតូចតាចសួរនាំ ពួកគេតែងឆ្លើយប្រាប់ថា ឈើរបស់គេមានច្បាប់អនុញាត្តិត្រឹមត្រូវ តែបើតាមព័ត៏មាន ដែលភ្នាក់ងារយើងទទួលបាន ឈើទាំងនោះមានច្បាប់ ត្រឹមតែ20ទៅ30ភាគរយប៉ុណ្ណោះ ចំណែកឯ70ទៅ80ភាគរយទៀត គឺគ្មានច្បាប់ទេ ។

ប្រជាពលរដ្ឋបានលើកឡើងថា បើនៅតែបែបនេះទៀត ថ្ងៃអនាគត ព្រៃឈើ នៅក្នុងស្រុកកោះញែកមុខតែរលាយបាត់បង់ជាមិនខានឡើយ។ ដូចនេៈប្រជាពលរដ្ឋ សូមសំណូមពរ អោយលោក អេង ប៊ុនហៀង អភិបាលខេត្តមណ្ឌលគីរីមេត្តាជួយពិនិត្យ ទៅលើ លោក ឈួន សេរីវឌ្ឍន៍ នាយផ្នែករដ្ឋបាលព្រៃឈើ ស្រុក កោះញែក ម្នាក់នេះផង។

ពាក់ពន្ធ័នឹងកាចោទប្រកាន់លោក ឈួន សេរីវឌ្ឍន៍ សារព័ត៏មាន ខេមប៉ុស្តិ៍ មិនអាចស្វែងរកការទំនាក់ទំនងបានទេ ៕

57812 57814 57815 57816 57817 57818

 

Loading...

Leave a Reply

Your email address will not be published. Required fields are marked *