បទល្មើសព្រៃឈើ កើតឡើងទៀតហើយ អំឡុងពង្រឹងបទបញ្ជា របស់សម្តេចតេជោ

ខេត្តរតនគិរី ៖ តាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ បានឲ្យដឹងថា គោយន្តកែច្នៃ ១គ្រឿង ដឹកឈើលេខ២ (គ្រឿងផ្ទះ) ចេញពីស្រុកកូនមុំ ឆ្ពោះចូលក្រុងបានលុង តាមបណ្តោយ ផ្លូវជាតិលេខ៧៨ នៅវេលាម៉ោង ៦និង៣០ នាទីយប់ ថ្ងៃទី២៥ ខែកុម្ភ:ឆ្នាំ២០១៦ ធ្វើចរាចរណ៍ យ៉ាងរលូនលើផ្លូវជាតិលេខ៧៨ ត្រង់ចំណុចរង្វង់មូល យាយទួលចេក ស្ថិតក្នុងភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។
ប្រភពបន្តទៀតថា គេសង្កេតឃើញរថយន្ត ម៉ាកតូយូតា (តាកូម៉ា) ដឹកឈើជារៀងរាល់ថ្ងៃ ពុំមានឃើញសមត្ថកិច្ចជំនាញពាក់ព័ន្ធ ជាពិសេសរដ្ឋបាលព្រៃឈើ បង្ក្រាបឡើយ។ ចំណែក លោក ហុង សុវណ្ណរាន នាយផ្នែករដ្ឋបាលព្រៃឈើ លំផាត់ អ្នកសារព័ត៌មាន មិនអាចសុំការបំភ្លឺបានទេ ព្រោះទូរស័ព្ទចុចចូល និយាយតែ អាឡូៗតែប៉ុណ្ណោះ នេះជាទម្លាប់របស់ លោកនាយផ្នែក រដ្ឋបាលព្រៃឈើ កាន់ចំនួន ៣ស្រុក ម្នាក់នេះទៅហើយ ប៉ុន្តែបើទូរស័ព្ទ របស់អ្នករកស៊ី ដឹកបទល្មើសព្រៃឈើវិញ គាត់ទទួលយ៉ាងលឿនតែម្តង។ ដោយឡែកលោក ធឿន ប៊ុនធាង អភិបាលស្រុកកូនមុំ មិនអាចសុំការបំភ្លឺបានទេ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភ: ដោយពុំមាន លេខទូរស័ព្ទទាក់ទង៕

IMG-24

Loading...

Leave a Reply

Your email address will not be published. Required fields are marked *