បទល្មើសព្រៃឈើ ស្រុកឆ្លូង នៅតែកើតឡើងយ៉ាងរាលដាលគ្មានទីបញ្ចប់ នៅក្រចេះ

ក្រចេះ ៖ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ សមត្ថកិច្ចអាវុធហត្ថស្រុកឆ្លូង បានចាត់វិធានការ បង្ក្រាបរ៉ឺម៉កដឹកឈើដ៏ធំ១គ្រឿងនៅចំណុចភូមិព្រែកចម្លាក់ ឃុំកញ្ជរ​ ស្រុកឆ្លូង ហើយនៅលើរ៉ឺម៉កនោះមានឈើអារប្រភេទកកោះ១៩០សន្លឹក។ ក្រោយការបង្ក្រាបគឺសមត្ថកិច្ចអាវុធហត្ថ​បានប្រគល់ឈើនិងរ៉ឺម៉កជាវត្ថុតាង ទៅឲ្យមន្ត្រីសង្កាត់រដ្ឋបាលប្រឈើឆ្លូង ដើម្បីចាត់វិធានការតាមនីតិវិធី ​ហើយអត្តសញ្ញាណឈ្មួញម្ចាស់ឈើត្រូវបានលាក់បាំង។ ដូច្នេះហើយទើបមជ្ឈដ្ឋាននានាគ្មានជំនឿលើសមត្ថកិច្ចអាវុធហត្ថខេត្តក្រចេះ ក្នុងការបង្ក្រាបបទល្មើសព្រៃឈើព្រោះឈ្មួញដែលជា​អ្នកប្រព្រឹត្តបទល្មើសព្រៃឈើតែងគេចផុតពីសំណាញ់ច្បាប់។

ប្រភពពីប្រជាពលរដ្ឋក្នុងឃុំកញ្ជរ ​ស្រុកឆ្លូង ខេត្តក្រចេះ បានឲ្យដឹងថា​ បច្ចុប្បន្នក្រុមឈ្មួញ នៅតែធ្វើសកម្មភាពដឹកជញ្ជូនឈើឆ្លងកាត់មូលដ្ឋានពួកគាត់យ៉ាងពេញបន្ទុកហើយយូរៗ

ម្តងទើបឃើញសមត្ថកិច្ចអាវុធហត្ថបង្ក្រាបយកស្នាដៃ។ ចំណែកមន្ត្រីរដ្ឋបាលព្រៃឈើក្នុងស្រុកឆ្លូង មិនចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើនោះទេគឺមានតែឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនឈើទៅ

ដល់គោលដៅយ៉ាងសុខស្រួលដើម្បីជាថ្នូរនឹងផលប្រយោជន៍។

មានការរិះគន់ចំៗថា បទបញ្ជារបស់លោក សាន្ត ប៊ុនថាន​ មេបញារការកងរាជអាវុធហត្ថខេត្តក្រចេះ ក្នុងការបង្ក្រាបបទល្មើសព្រៃឈើមិនទាន់មានប្រសិទ្ធភាពគួរឲ្យកត់សម្គាល់នោះទេ​ ព្រោះនៅក្នុងស្រុកឆ្លូង ស្រុកសំបូរ ស្រុកស្នួល ស្រុកព្រែកប្រសព្វ និងស្រុក​​​ចិត្របុរី គឺបទល្មើសព្រៃឈើនៅតែកើតឡើងយ៉ាងរាលដាល។ ​ជាក់ស្តែងករណីក្រុមឈ្មួញដឹកជញ្ជូនឈើឆ្លងកាត់ស្រុកស្នួល ខេត្តក្រចេះ មានការកើនឡើង យ៉ាងគំហុកព្រោះសមត្ថកិច្ចអាវុធហត្ថក្នុងស្រុកស្នួល ក្រោមបញ្ជារបស់លោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ មិនចាត់វិធានការបង្ក្រាបឡើយ។ រីឯលោក វ៉ា ថន អភិបាលខេត្តក្រចេះ និងលោក ទ្រី សុភគ៌ ប្រធានមន្ទីរកសិកម្មខេត្តក្រចេះ ព្រមទាំងលោក នួន ពៅរតនា​ មេរដ្ឋបាលព្រៃឈើខេត្តក្រចេះ សម្ងំដេកលក់អស់ទៅហើយ៕

Loading...