បន្ទាប់ពីជំនួបកំពូល, កូរ៉េខាងត្បូងគ្រោងបង្កើតផែនទីបង្ហាញផ្លូវសម្រាប់កិច្ចប្រជុំរបស់លោក Trump ជាមួយលោកគីម ជុងអ៊ុន

នៅឯកិច្ចប្រជុំកំពូលលើកដំបូងរបស់ពួកគេ ក្នុងពេលជាងមួយទសវត្សរ៍ កាលពីថ្ងៃសុក្រទី ២៧ ខែមេសា មេដឹកនាំកូរ៉េខាងជើង និងកូរ៉េខាងត្បូងបានកាន់ដៃគ្នា, ដាំដើមឈើមួយដើម ហើយនិងចុះហត្ថលេខាលើការសន្យាមួយ ដើម្បីស្វែងរកសន្តិភាពនៅលើឧបទ្វីប ។

និមិត្តរូបមួយឈានដល់ចំណុចកំពូលនេះកើតឡើងក្រោយកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាងបីខែ របស់កូរ៉េទាំងពីរ ដើម្បីផ្លាស់ប្តូរគោលជំហរនយោបាយ បន្ទាប់ពីការធ្វើតេស្តមីស៊ីល កាលពីឆ្នាំមុន និងការគំរាមកំហែងខាងយោធា ។

ប៉ុន្តែអ្វីដែលជាការផ្លាស់ប្តូរគោលនយោបាយ មានន័យថាជាលទ្ធភាពសន្តិភាពយូរអង្វែងនៅលើឧបទ្វីបកូរ៉េនេះ នៅតែជាសំណួរបើកបើកចំហរដដែល។ ក្រុមអ្នកវិភាគនិយាយថា លោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in និងមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន ខំប្រឹងជំរុញឱ្យមានការបន្ធូរបន្ថយភាពតានតឹងទៅជាការផ្លាស់ប្តូរជាក់ស្តែង ។

អ្នកខ្លះសង្ស័យទៅលើភាពប្រាកដប្រជារបស់លោកគីម ថាជាការប៉ុនប៉ងម្តងជាពីរដងដើម្បីពន្យារពេលវេលា ខណៈដែលអ្នករិះគន់ផ្សេងទៀត លើកទស្សនៈថា កិច្ចព្រមព្រៀងសន្តិភាពណាមួយពិតប្រាកដតម្រូវឱ្យការពិភាក្សាពីប្រជាជនកូរ៉េខាងជើង ។

ភាគច្រើនបញ្ហាសំខាន់ៗមិនអាចដោះស្រាយដោយកូរ៉េទាំងពីរនោះឡើយ ។ មេដឹកនាំទាំងពីរផ្តោតលើទំនាក់ទំនងអន្តរកូរ៉េ ហើយកំពុងព្យាយាមបង្កើតឲ្យមានជំនួបកំពូលរវាងលោក គីម ជាមួយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ។

លោក Kim Seung-hwan មន្រ្តីជាន់ខ្ពស់នៅមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្រ្ត និងអន្តរជាតិ បាននិយាយថា “កិច្ចប្រជុំកំពូលនេះ គឺជាការរៀបចំថ្មីមួយដើម្បីឈានដល់ការរៀបចំកិច្ចប្រជុំកំពូលកូរ៉េខាងជើង និងអាម៉េរិក ក្នុងពេលឆាប់ៗខាងមុខនេះ” ។

សប្តាហ៍ខាងមុខនេះ នឹងក្លាយជាពេលវេលាមមាញឹកបំផុតសម្រាប់មន្រ្តីកូរ៉េខាងត្បូង។

លោក Moon អាចជួបជាមួយ Trump មុនពេលជំនួបកំពូលរបស់លោកប្រធានាធិបតីអាមេរិក ជាមួយលោក គីម ហើយប្រធានាធិបតីកូរ៉េខាងត្បូង ក៏ត្រូវបានគេរំពឹងថា នឹងជួបជាមួយសមភាគីជប៉ុន និងចិនរបស់លោក នៅក្នុងកិច្ចប្រជុំកំពូលត្រីភាគី នៅដើមខែឧសភានេះផងដែរ ។

លោក Moon Chung-in ទីប្រឹក្សាពិសេសរបស់លោក Moon សម្រាប់កិច្ចការបរទេស និងសន្តិសុខជាតិ បាននិយាយថា មន្រ្តីកូរ៉េខាងត្បូង នឹងបន្តសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធជាមួយមន្ត្រីអាមេរិក ហើយលោក Moon នឹងផ្តល់ព័ត៌មានលម្អិត នៃកិច្ចប្រជុំរបស់លោក ជាមួយលោក គីម ។

លោក Moon Chung-in បាននិយាយថា “ប្រធានាធិបតីMoon នឹងប្រមូលព័ត៌មានជូនលោក Trump នៅពេលគាត់ទៅទស្សនកិច្ចនៅវ៉ាស៊ីនតោន នៅពាក់កណ្តាលខែឧសភា” ។ “រដ្ឋាភិបាលរបស់យើង បានបង្កើតរបៀបវារៈបង្ហាញផ្លូវទូលំទូលាយ ហើយយើងបានចែករំលែករបៀបវារៈនេះជាមួយសហរដ្ឋអាមេរិក” ។

ខណៈដែលអ្នកសង្កេតការណ៍មួយចំនួនបានរិះគន់ការប្រកាសរួមគ្នាកាលពីថ្ងៃសុក្រ អំពីស្រមោលនៃភាពជាក់លាក់នោះ, អ្នកផ្សេងទៀតបាននិយាយថា នៅក្រៅប្រទេសដូចជាសហរដ្ឋអាមេរិក និងចិនចាំបាច់ត្រូវចូលរួមនៅក្នុងការសម្រេចចិត្ត ស្តីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរ ឬកិច្ចព្រមព្រៀងសន្តិភាពនោះ ។

លោក Andray Abrahamian អ្នកស្រាវជ្រាវម្នាក់នៅវេទិកាវិទ្យាស្ថានប៉ាស៊ីហ្វិកបាននិយាយថា “មាននិមិត្តសញ្ញាដ៏សំខាន់ដែលអាចត្រូវបានស្ថាបនាឡើង ហើយមេដឹកនាំទាំងពីរ បានធ្វើអ្វីៗដែលចាំបាច់” ។ ពួកគេបានចាកចេញពីបញ្ហានុយក្លេអ៊ែរ ជារឿងត្រឹមត្រូវដែលត្រូវធ្វើ។ លោកប្រធានាធិបតីកូរ៉េខាងត្បូង បានធ្វើឱ្យរឿងនេះបានឡើង ហើយសូមពិនិត្យមើលថា តើលោក ត្រាំ អាចនាំរឿងឆ្លងកាត់ខ្សែបន្ទាត់បានដែរ ឬអត់»។

ទំនាក់ទំនងរវាងប្រទេសកូរ៉េ និងកូរ៉េ

លោកTrump បានទទួលការសរសើរចំពោះឆន្ទៈភ្លាមៗរបស់លោក គីម ក្នុងការចរចា ហើយលោក Moon ក៏បានកោតសរសើរផងដែរ ដល់យុទ្ធនាការរបស់ប្រធានាធិបតីអាមេរិច ដាក់សម្ពាធអតិបរិមា និងទណ្ឌកម្ម ដើម្បីជាជំនួយ ។

ការផ្លាស់ប្តូរសំឡេងប្រឈមមុខគ្នាទៅជាសំឡេង រួមគ្នានោះត្រូវបានជំរុញឡើងដោយមេដឹកនាំកូរ៉េខាងត្បូងទាំងស្រុង ចាប់ផ្តើមពីការថ្លែងសារជូនពរឆ្នាំថ្មីរបស់លោក គីម ដែលថាលោកបើកចំហ ដើម្បីកាត់បន្ថយភាពតានតឹងជាមួយកូរ៉េខាងត្បូង និងមានបំណងបញ្ជូនគណៈប្រតិភូទៅចូលរួមព្រឹត្តិការកីឡាអូឡាំពិករដូវរងា ។

រដ្ឋបាលកូរ៉េខាងត្បូងបានឆ្លើយតបយ៉ាងឆាប់រហ័ស ធ្វើឱ្យមានការទាក់ទងការទូត និងការផ្លាស់ប្តូរឆ្លងដែនដ៏ភ្ញាក់ផ្អើល ។ កូរ៉េខាងត្បូងជាអ្នកផ្តួចផ្តើមឲ្យលោក គីម ជួបជាមួយលោក ដូណាល់ ត្រាំ ហើយកូរ៉េខាងត្បូងជាអ្នកជួយរៀបចំឲ្យមានដំណើរទស្សនកិច្ចរបស់នាយក សេអ៊ីអា លោក Mike Pompeo ទៅកាន់ទីក្រុងព្យុងយ៉ាង ។

ប៉ុន្មានថ្ងៃមុនជំនួបកំពូលនៅថ្ងៃសុក្រនេះ លោក គីម បាននិយាយថា កូរ៉េខាងជើងនឹងព្យួរការសាកល្បងនុយក្លេអ៊ែរ និងមីស៊ីលរយៈចម្ងាយឆ្ងាយ ហើយរុះរើទីតាំងសាកល្បងនុយក្លេអ៊ែរដែលគេស្គាល់តែមួយនោះចេញ ។

លោក គ្រីស្តូហ្វឺរហ្គ្រីន អ្នកផ្តល់ប្រឹក្សាជាន់ខ្ពស់អង្គការមានវិបត្តិអន្តរជាតិបានសរសេរនៅក្នុងរបាយការណ៍មួយកាលពីថ្ងៃសុក្រថា ការផ្លាស់ប្តូរទៅរកកិច្ចពិភាក្សានេះ អាចធ្វើទៅបានជាលើកដំបូងដោយការសម្រេចចិត្តរបស់កូរ៉េខាងជើង ក្នុងការចូលរួមជាមួយកូរ៉េខាងត្បូងនៅដើមឆ្នាំ២០១៨ ហើយពីទីនោះ ដោយអរគុណ លោក Moon Jae-in មិនមែនជាអ្នកបរាជ័យលើផ្លូវការទូតនោះទេ ។

ដោយមានការចូលរួមដ៏ធំរវាងកូរ៉េនិងកូរ៉េនៅឯកីឡាអូឡាំពិក និងកិច្ចប្រជុំកំពូលដែលទើបបញ្ចប់ ប្រទេសទាំងពីរបាននិយាយថា ពួកគេនឹងធ្វើឱ្យការចូលរួមរបស់ពួកគេកាន់តែស៊ីជម្រៅទៀត ។

ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពតានតឹង កូរ៉េខាងជើង និងកូរ៉េខាងត្បូង បានព្រមព្រៀងគ្នាបើកការិយាល័យទំនាក់ទំនង, បញ្ឈប់ការចាក់ផ្សាយឃោសនា និងអនុញ្ញាតឱ្យគ្រួសារបែងបាក់ដោយសារសង្គ្រាមជួបជុំគ្នា ។

លោក Moon និង Kim ក៏បានព្រមព្រៀងគ្នានៅក្នុងទំនាក់ទំនងជិតស្និទ្ធ។ លោក Moon គ្រោងនឹងធ្វើដំណើរទៅទីក្រុងព្យុងយ៉ាងនៅចុងឆ្នាំនេះ៕ សុរ្ម័ន

Loading...