បន្ទាប់ពីផ្ទុះគ្រាប់បែកនៅប្រទេសថៃ ភ្ញៀវទេសចរណ៍ថយចុះ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ ៖បន្ទាប់ពីមានការផ្ទុះគ្រាប់បែក សម្លាប់មនុស្ស ជាច្រើននាក់នៅប្រទេសថៃបានធ្វើអោយភ្ញៀវ ទេសចរណ៍ដែលចូលមកទស្សនាកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉េត មានការថយចុះ នេះបើតាមការអោយដឹងពីលោក ជង់ ឡឹម ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី២០សីហានេះ។

លោកបានលើកឡើងថាបន្ទាប់ពីមានការផ្ទុះគ្រាប់បែកនៅប្រទេសថៃ ភ្ញៀទេសចរណ៍ដែលតែងតែចូលមកទស្សនានៅកម្ពុជាមានការថយចុះពី១០ ទៅ១៥ % ដោយថ្ងៃទី១៧ ថយចុះ៥,៦៦% ថ្ងៃទី១៨ ថយចុះ១៣,៥០% ថ្ងៃទី១៩ ថយចុះ១៩,៧៩% ។

លោកបន្តថា ការផ្ទុះគ្រាប់បែកខាងលើ វាមិនត្រឹមតែប៉ះពាល់ដល់ប្រទេសថៃប៉ុណ្ណោះទេ តែវាក៏បានធ្វើអោយប៉ះពាល់កម្ពុជាផងដែរលើការចេញចូលរបស់ភ្ញៀទេសចរណ៍ ។ ហើយការថយចុះនៃភ្ញៀវទេសចរាចរណ៍តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតខាងលើ វាផ្ទុយពីការរំពឹងទុករបស់លោកថា នឹងមានការកើនឡើងនៃចំនួនភ្ញៀទេសចរចរណ៍ ចាប់ពីខែកក្កដាមក ព្រោះជារដូវដើរកំសាន្តរបស់ភ្ញៀវបរទេស ។

ស្របពេលការថយចុះនៃភ្ញៀវទេសចរណ៍ លោកប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បានបញ្ជាក់បន្ថែមថា លោកកំពុងធ្វើការតាមដានបន្ថែម តែខណៈនេះលោកនៅពុំទាន់សន្និដ្ឋានបានទេថា វានឹងមានការកើនឡើង ឬថយចុះ នៃចំនួនភ្ញៀវទេសចរណ៍នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅពេលខាងមុខ ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *