បន្ទាប់ពីលែងលះ ក៏សម្រេចចិត្តបន្តជីវិតជាមួយតុក្កតាសិច

ចិន៖ ធម្មជាតិបានបង្កើតមនុស្សមកជាមួយនឹងស្នេហា ដែលមនុស្សម្នាក់តែងតែប្រាថ្នា ចង់រួមរស់ជាមួយនឹងជីវិតគូ យ៉ាងមានក្ដីសុខអស់មួយជីវិត។ យ៉ាងណាមិញ ការថែរក្សាចំណងស្នេហា ឬជីវិតគូនេះ វាមានភាពលំបាក ខណៈដែលវាទាមទារឲ្យមនុស្សម្នាក់ចេះព្យាយាមអត់អោនឲ្យគ្នាទៅវិញទៅមក ដើម្បីអាចឲ្យពួកគេរួមរស់ជាមួយគ្នាបានយូរអង្វែង។

ជាក់ស្តែងបុរសជនជាតិចិន អាយុ៥៨ឆ្នាំម្នាក់ បានធ្វើការលែងលះជាមួយប្រពន្ធដោយសារប្រពន្ធរបស់គាត់ ជាមនុស្សងប់នឹងល្បែង។ ក្រោយពេលបែកបាក់ លោក Li Chen (មិនមែនឈ្មោះពិត) បានបែកផ្ទះមករស់នៅ ជាមួយកូនប្រុសរបស់លោកតែ ពីរនាក់ នៅក្នុងស្រុកមួយក្នុងប្រទេសចិន និងគាត់មិនបានមាន ចំណងស្នេហាជាមួយស្រីណាទៀតឡើយ។ ប៉ុន្តែគាត់បានប្រមូលទិញតុក្កតាសិចស្អាតៗចំនួន៧ ឲ្យមករស់នៅជាមួយគាត់ និងកូនប្រុសអាយុ ១៨ឆ្នាំរបស់គាត់។

ផ្ទុយទៅវិញ មនុស្សគ្រប់គា្នប្រាកដជាគិតថា លោក Li ជាមនុស្សរោគចិត្ត ឬល្មោភកាម ខណៈដែលតុក្កតាសិច ត្រូវបានគេគ្រប់គា្នស្គាល់ថា វាមានតួនាទីបម្រើសេចក្ដីត្រូវការលើគ្រែរបស់មនុស្សប្រុស។ ប៉ុន្តែគ្រប់យ៉ាងមិនដូចការគិតនោះទេ ខណៈដែលបុរសបែកបាក់គ្រួសាររូបនេះ មិនដែលបានរួមភេទជាមួយនឹងតុក្កតាទាំងអស់នោះឡើយ ដោយលោកបានថែតុក្កតាទាំងនោះ ដូចជាកូនស្រីរបស់គាត់អញ្ចឹង។ មិនតែប៉ុណ្ណោះ លោកថែមទាំងងូតទឹក សិតសក់ ស្លៀកសំលៀកបំពាក់ និងនាំតុក្កតាទាំងនោះដើរលេងថែមទៀតផង។

នៅថ្ងៃខួបកំណើតអាយុ ១៨ឆ្នាំរបស់កូនប្រុសគាត់ គាត់បានឲ្យតុក្កតា មួយក្នុងចំណោម៧ របស់គាត់ទៅឲ្យកូនប្រុសរបស់គាត់។ គាត់ក៏បាននិយាយដែរថា ថ្វីត្បិតតែគាត់មិនដែលរួមភេទជាមួយតុក្កតាទាំងនោះ តែគាត់គិតថា កូនគាត់ប្រហែលជាអាច។ ប៉ុន្តែគាត់ក៏បានបន្ថែមថា កូនប្រុសគាត់ពេញវ័យហើយ ហើយការដែលគេរួមភេទជាមួយតុក្កតា ក៏វាល្អជាងការរួមភេទខាងក្រៅ ដែលអាចប្រឈមជាមួយមេរោគជាច្រើនប្រភេទដែរ។

យ៉ាងណាមិញ បើទោះជាការរស់នៅជាមួយតុក្កតានេះ អាចធ្វើឲ្យស្ថានភាពគ្រួសាររបស់គាត់មានភាពប្រសើរឡើង តែមាននៅតែជារឿងចម្លែកមួយ សម្រាប់មនុស្សទូទៅ។

គួរបញ្ជាក់ផងដែរថា បើទោះជាវាចម្លែកក៏ដោយចុះ ប៉ុន្តែសន្ទុះតម្រូវការតុក្កតាសិចនេះ ក៏កើនឡើងមិនតិចដែរ ខណៈដែលក្រុមហ៊ុនផលិតតុក្កតានេះ ក៏មានការកើនឡើងជាលំដាប់ក្នុងប្រទេសចិន៕

Loading...