បន្ទាប់ពីវ៉ាក់សាំង Pfizer-BioNTech អាមេរិកផ្តល់សិទ្ធិដល់វ៉ាក់សាំងទី២ Moderna ប្រើប្រាស់ជាផ្លូវការ

សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រទី១៨ ខែធ្នូបានអនុញ្ញាតវ៉ាក់សាំង COVID-19 ឈ្មោះ Moderna សម្រាប់ការប្រើជាបន្ទាន់របស់សហរដ្ឋអាមេរិក ដែលជាវ៉ាក់សាំងលើកទី២ចំនួន៦លានដូសដើម្បីចាប់ផ្តើមដឹកជញ្ជូនដល់ប្រទេសដែលរងគ្រោះខ្លាំងបំផុតនៅលើពិភពលោកនាពេលឆាប់ៗនេះ។

ប្រធានរដ្ឋបាលចំណីអាហារនិងឱសថ (FDA) លោក Stephen Hahn បាននិយាយថា “ជាមួយនឹងវ៉ាក់សាំងចំនួន២សម្រាប់ការបង្ការជំងឺ Covid-19 ស្ថាប័ន FDA បានចាត់វិធានការសំខាន់មួយទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជាសកលនេះ។ សូមអបអរសាទរវ៉ាក់សាំង Moderna ឥឡូវនេះអាចរកបានសម្រាប់ចាក់ដល់ប្រជាជនហើយ”។

សហរដ្ឋអាមេរិកគឺជាប្រទេសទីមួយដែលបានផ្តល់សិទ្ធិឲ្យប្រើថ្នាំវ៉ាក់សាំងចំនួន២ប្រភេទឥឡូវModernaជាវ៉ាក់សាំងទី២ដែលត្រូវបានដាក់ឲ្យប្រើប្រាស់នៅក្នុងប្រទេសលោកខាងលិចបន្ទាប់ពីការបង្កើតដំបូងដោយក្រុមហ៊ុន Pfizer និង BioNTech ។

វ៉ាក់សាំង Pfizer-BioNTech ត្រូវបានអនុម័តដោយចក្រភពអង់គ្លេសនៅថ្ងៃទី២ ខែធ្នូបន្ទាប់មកបណ្តាប្រទេសជាច្រើនទៀតរួមទាំងសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន។ ជាមួយគ្នានេះក៏មានព័ត៌មានថាវ៉ាក់សាំងនេះបានដាក់បង្ហាញនៅក្នុងប្រទេសចិន និងរុស្ស៊ីផងដែរ។

លោក James Hildreth ព្រឹទ្ធបុរសមហាវិទ្យាល័យវេជ្ជសាស្ត្រ Meharry ដែលជាផ្នែកមួយនៃក្រុមអ្នកជំនាញដែលត្រូវបានហៅដោយ FDA ដើម្បីពិភាក្សាលើបញ្ហាអនុម័តបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា វាគឺជាសមិទ្ធផលគួរឱ្យកត់សម្គាល់មួយដែលបានបង្កើត និងអនុញ្ញាតឱ្យចាក់វ៉ាក់សាំង Pfizer និង Moderna ក្នុងរយៈពេល១ឆ្នាំ។

ដូសរាប់លានដូសនឹងចាប់ផ្តើមដឹកជញ្ជូនចេញនៅដើមចុងសប្តាហ៍នេះពីកន្លែងស្តុកទុកដ៏ត្រជាក់នៅ Memphis និង Louisville ដែលដឹកជញ្ជូនដោយក្រុមហ៊ុនដឹកទំនិញម៉ាកខេសសុន។ ពួកគេនឹងត្រូវបានបញ្ជូនទៅទូទាំងប្រទេសអាមេរិកតាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុន FedEx និង UPS។

សហរដ្ឋអាមេរិកបានចំណាយប្រាក់ទិញ២០០លានដូសដើម្បីចាក់វ៉ាក់សាំងដល់ប្រជាជន១០០លាននាក់។ Moderna ស្នើបញ្ជូនដល់២០លានដូសក្នុងខែនេះ និង៨០លានដូសទៀតនៅត្រីមាសទី១ ឆ្នាំ ២០២១ រីឯនៅសល់១០០លានដូសទៀតនៅត្រីមាសទី២ ៕

Loading...