បន្ទាប់ពី​អាវុធហត្ថ​ម្នាក់​ឆ្លង​កូ​វីដ​១៩ : កម្លាំង​អាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ ទាំងអស់ ធ្វើ​ច​ត្តា​ឡី​ស័ក

​ភ្នំពេញៈ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​ កងរាជអាវុធហត្ថ​លើ​ផ្ទៃ ប្រទេស​បាន​បញ្ជាក់ថា យោធិន​អាវុធ​ម្នា​ក់នៅ​អង្គភាព​ខណ្ឌច្បារអំពៅ មាន​វិជ្ជមាន​កូ​វីដ​១៩ ។ មូលហេតុ​នៃ​ការឆ្លង​ បណ្តាលមកពី​យោធិន​រូបនោះ ​បាន​ទៅ​បើកប្រាក់ ​ពី​ធនាគារ​សាធារណៈ ទៅជា​មួយ​កូន​អ្នកលក់ ​នៅ​ផ្សារ​អូរឫស្សី ដែលមាន​ផ្ទុក​វិជ្ជមាន​កូ​វីដ​១៩​។​ ក្រោយពេល​យក​សំណាក​ទៅធ្វើ កោសល្យ​វិ​ច័​យ ​គឺ​លទ្ធផល​ ចេញមក​វិជ្ជមាន​កូ​វីដ​១៩​។ ក្រុមការងារ​ប្រយុទ្ធប្រឆាំង​ ជាមួយនឹង​ជំងឺឆ្លង​កូ​វីដ​១៩ កំពុង​ចាត់ចែង​យក​ យោធិន​អាវុធ​ម្នា​ក់ នៅ​អង្គភាព​ខណ្ឌច្បារអំពៅ មាន​វិជ្ជមាន​កូ​វីដ ​១៩ ទៅធ្វើ​ការព្យាបាល​។

​នាយ​ឧ​ត្ត​ម​សេនីយ៍​ សៅ​ សុខា ​បាន​បញ្ជាក់ថា ​ដោយសារ​តែមាន​ ការពាក់​ព័ន្ធ​យោធិន​អាវុធ​ម្នា​ក់ នៅ​អង្គភាព​ខណ្ឌច្បារអំពៅ ​មាន​វិជ្ជមាន​កូ​វីដ​១៩ កម្លាំង​អាវុធហត្ថ​នៅ​ខណ្ឌ​ច្បារអំពៅ គឺត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងអស់​៕

Loading...