បន្ទោសក្រសួង រឿងយឺតយ៉ាវ មិនសម្រេចបិទរណ្ដៅដីខុសច្បាប់

ខេត្តកណ្ដាល៖ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្ដាល កាលពេលថ្មីនេះ បានបន្ទោសក្រសួងរ៉ែ និងថាមពល ថា មានភាពយឺយ៉ាវ សម្រេចតាមសំណើររបស់ថ្នាក់ខេត្ត ក្នុងការបិទរណ្ដៅដី ដែលខុសច្បាប់។
លោក ចក់ គង់ បានថ្លែងថា លោក និងឯកឧត្តម អភិបាលខេត្តកណ្ដាល បានដាក់លិខិតទៅកាន់ក្រសួងរ៉ែ និងថាមពល រួចហើយ ដើម្បីស្នើរសុំគោលការបិទរណ្ដៅដី ដែលអនុវត្តន៍បំពានច្បាប់ នៅទូទាំងខេត្តកណ្ដាល ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់ឃើញលិខិតសម្រេចពីក្រសួងនៅឡើយទេ។
សេចក្ដីថ្លែងនេះ បានធ្វើឡើងបន្ទាប់ពីមានការរិះគន់យ៉ាងចម្រូងចម្រាស ពីក្រុមប្រជាពលរដ្ឋទៅលើរណ្ដៅដី ដ៍សែនជ្រៅនានា នៅក្នុងស្រុកកណ្ដាលស្ទឹង ជាពិសេសរណ្ដៅដីមួយកន្លែង ដែលម្ចាស់ឈ្មោះ ឌីន មានទីតាំងក្នុងភូមិស្រីស្ដំ ឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ក្បែរស្ពានព្រែកកំពិស ដែលកំពុងតែធ្វើការដឹកជញ្ជូនយ៉ាងមមាញឹក យកទៅចាក់បំពេញទីតាំងដីរបស់ឧញ៉ាវ័យក្មេងម្នាក់ដែលគេស្គាល់ឈ្មោះ នួន រិទ្ធី។
យោងតាមក្រុមអ្នកភូមិឲ្យដឹងថា រណ្ដៅដីនោះ បានធ្វើសកម្មភាពយូរហើយ ដោយមានឡានធំៗរាប់រយគ្រឿង ដឹកជញ្ជូនអាចម៍ដីចេញដោយគ្មានគម្រប ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន និងផ្លូវជាតិលេខ២ ដែលជាការបំពានទៅលើបម្រាមរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។ ហើយអ្វីដែលជាហានិភ័យធ្ងន់ធ្ងរបំផុតនោះ គឺការបាក់ស្រុតដី និងអាចឆកស្រូបជីវិតមនុស្ស ដោយសារណ្ដៅដីនោះ ប៉ុន្តែកន្លងទៅគេហាក់មិនដែលឃើញមន្ត្រីជំនាញ និងអាជ្ញាធរអើពើឡើយ៕

02_03_2016_10_52_39

Loading...

Leave a Reply

Your email address will not be published. Required fields are marked *