បវរកញ្ញាថៃ​នៅក្នុង​ការប្រកួត​ បវរកញ្ញា​ចក្រវាឡ​ ២០១៤ លើកទី​ ៦៣​ (Video Inside)

ថៃ៖ បើយោងតាមគេហទំព័រ sanook របស់ប្រទេសថៃ ដែលបានចុះផ្សាយ នៅព្រឹកថ្ងៃ ទី២៤ខែមករានេះ បានបង្ហាញពីសកម្មភាព បវរកញ្ញាតំណាង ប្រទេសថៃ នាង អែលលី ភីម ប៊ុងកុដ នៅក្នុងកម្មវិធីប្រកួត បវរកញ្ញាចក្រវាឡប្រចាំឆ្នាំ លើកទី៦៣ ក្នុងវគ្គដំបូង ។

ការប្រកួតបវរកញ្ញាចក្រវាឡ ក្នុងវគ្គដំបូង រួមបញ្ចូលទាំង ការដើរបង្ហាញ ក្នុងឈុតប៊ីគីនី និង ឈុតរ៉ូប ផងដែរ។ លើសពីនេះទៅទៀតក៏មាន ការដើរបង្ហាញឈុតសម្លៀកបំពាក់ ប្រពៃណីជាតិរបស់បេក្ខនារី នីមួយដើម្បីឲ្យ អ្នកទស្សនាបោះឆ្នោតគាំទ្រ(រង្វាន់ សម្លៀកបំពាក់ប្រពៃណី ជាតិបវរកញ្ញាចក្រវាឡ)។

ជាលទ្ធផលបវរកញ្ញាថៃ បានជាប់ចំណាត់ថ្នាក់ ទី១៦ នៅក្នុងចំណោម បេក្ខនារី៨៨រូប ដែលចូលរួមប្រកួត នៅក្នុងកម្មវិធីនោះ។ចំណែក ឯលទ្ធផលសម្រេច និងតំណែងជាម្ចាស់ មកុដបវរកញ្ញាចក្រវាឡ ឆ្នាំ២០១៤ នឹងបានដឹងច្បាស់ នៅថ្ងៃទី ២៦ខែ មករាឆ្នាំ ២០១៥ នេះ។

Loading...

Leave a Reply

Your email address will not be published. Required fields are marked *