បវរកញ្ញា​​លី​បង់​ថត​រូប​ជាមួយ​​បវរកញ្ញា​អ៊ីស្រាអែល​ ឥឡូវ​ប្រឈម​​នឹង​ការដកហូត​​តំណែង​របស់​នាង

​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​កាលពី​ថ្ងៃទី ១៨ ខែមករា បេ​ក្ខ​នារី​បវរកញ្ញា​ចក្រ​វា​ឡ​របស់​លី​បង់​បាន​រង​ការរិះគន់​យ៉ាងខ្លាំង​ជុំវិញ​ការថតរូប​ស៊ែ​ល​ហ្វ៊ី (Selfie) ដែល​ក្នុងនោះ​នាង​បាន​បង្ហាញខ្លួន​ជាមួយ​បវរកញ្ញា​អ៊ីស្រាអែល ដោយ​នាំទៅដល់​ការអំពាវនាវ​ជាច្រើន​ឲ្យ​ដកហូត​តំណែង​បវរកញ្ញា​របស់​នាង​។​

miss israel

​នាង Saly Greige អាយុ ២៥ ឆ្នាំ​ត្រូវបាន​បង្ខំ​ឲ្យ​ធ្វើការ​សុំទោស​ចំពោះ​ការថតរូប​ស៊ែ​ល​ហ្វ៊ី ដែល​ថត​ដោយ​បវរកញ្ញា​អ៊ីស្រាអែល​នាង Doron Matalon ខណៈដែល​ពួកនាង​ត្រៀម​ចូលរួម​ក្នុងការ​ប្រកួត​បវរកញ្ញា​ចក្រ​វា​ឡ​ដែល​នឹង​មកដល់​ឆាប់ៗ​នេះ​ក្នុង​ទីក្រុង​ម៉ា​យ​អា​មី​របស់​អាមេរិក​។

លី​បង់ និង​អ៊ីស្រាអែល​បច្ចុប្បន្ន​នៅតែ​កំពុងមាន​សង្គ្រាម​នឹង​គ្នា​នៅឡើយ ហើយ​បវរកញ្ញា Greige មកពី​ទីក្រុង Al-Koura នៃ​លី​បង់​ភាគ​ខាងជើង បាន​អះអាងថា នាង​បានធ្វើ​អស់ពី​លទ្ធភាព​របស់​នាង​ហើយ​ដើម្បី​គេច​ពី​នាង Matalon និង​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅពេល​ត្រូវបាន​ថតរូប​បែបនេះ​។​

​រូបថត​ដ៏​ប្រមាថ ដែល​ថត​ក្នុង​ទីក្រុង​ម៉ា​យ​អា​មី ជា​កន្លែង​ដែល​ការប្រកួត​បវរកញ្ញា​ច​ក្រ​វា​ឡ​ត្រូវបាន​រៀបចំ​នោះ បានបង្ហាញ​នៅលើ​គណនី Instagram របស់​បវរកញ្ញា​អ៊ីស្រាអែល​នាង Matalon កាលពី​ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១៥​។

​នាង Greige ដែលមាន​សញ្ញាប័ត្រ​អនុបណ្ឌិត​ផ្នែក​វិស្វកម្ម​សំណង់​ស៊ីវិល​រូបនេះ ត្រូវគេ​ឃើញ​ញញឹម​មិន​ទំនង​នៅក្នុង​រូបភាព​រួមជាមួយ​នឹង​បវរកញ្ញា​ជប៉ុន និង​ស្លូ​វេ​នី​។

​បណ្តាញ​ផ្សព្វផ្សាយ​លី​បង់​បាន​លើកយក​រឿងនេះ​មក​និយាយ ដោយ​ផ្សាយ​អំពី​ការប្រកាន់​របស់​នាង Greige ថា នាង Matalon “​បាន​លួច​ថត​” រូប​ស៊ែ​ល​ហ្វ៊ី ហើយ​ពួក​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ក្នុងស្រុក​បាននាំគ្នា​ចេញមក​ការពារ​ផង និង​វាយប្រហារ​ផង​ចំពោះ​បវរកញ្ញា​របស់ខ្លួន​ជុំវិញ​រឿង​រូបថត​នេះ​។​

នាង Saly Greige បាន​ជាប់​បវរកញ្ញា​ច​ក្រ​វា​ឡ​របស់​លី​បង់​កាលពី​ខែតុលា ឆ្នាំ ២០១៤
នាង Saly Greige បាន​ជាប់​បវរកញ្ញា​ច​ក្រ​វា​ឡ​របស់​លី​បង់​កាលពី​ខែតុលា ឆ្នាំ ២០១៤

​ក្រោយ​ការអំពាវនាវ​ឲ្យ​ដកហូត​តំណែង​បវរកញ្ញា​ចក្រ​វា​ឡ ២០១៤ នាង​ចេញ នាង Greige បាន​ចូលក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ប្រកាសថា នាង Doron Matalon បាន “​លួច​ថត​” រូប​របស់​នាង​។

​នាង Greige បាន​សរសេរ​ជា​ភាសា​អង់គ្លេស​លើ​ទំព័រ​របស់​នាង​ថា “​តាំងពី​ថ្ងៃ​ដំបូង​នៃ​ការមកដល់​របស់ខ្ញុំ​ដើម្បី​ចូលរួម​ការប្រកួត​បវ​រ​កញ្ញា​ចក្រ​វា​ឡ ខ្ញុំ​មានការ​ប្រយ័ត្នប្រយែង​ណាស់​ដើម្បី​ចៀស​មិន​ឲ្យ​មាន​រូបថត​ណាមួយ ឬ​ការទំនាក់ទំនង​ណាមួយ​ជាមួយ​បវរកញ្ញា​អ៊ីស្រាអែល​ទេ (​ដែល​រូបនាង​បាន​ព្យាយាម​ជាច្រើនលើក​ដើម្បី​ថតរូប​ជាមួយ​ខ្ញុំ​)”​។

“​ខ្ញុំ​បាន​កំពុង​ថតរូប​ជាមួយ​បវរកញ្ញា​ជប៉ុន បវរកញ្ញា​ស្លូ​វេ​នី និង​រូបខ្ញុំ​ផ្ទាល់ តែ​រំពេច​នោះ​បវរកញ្ញា​អ៊ីស្រាអែល​បាន​ចូលមក​ថតរូប​ស៊ែ​ល​ហ្វ៊ី ហើយ​ដាក់​វា​នៅលើ​បណ្តាញ​សង្គម​របស់​នាង​”​។

​នាង Matalon បាន​ឆ្លើយតប​ចំពោះ​រឿងចម្រូងចម្រាស​នេះ​ដោយ​ខ្លួន​នាង​កាលពី​ថ្ងៃអាទិត្យ ដោយ​និយាយថា រឿងនេះ​បានធ្វើ​ឲ្យ​នាង “​កើតទុក្ខ​”៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *