បវរកញ្ញា ពិភពលោក លេខ៣ តំណាង ប្រទេសសឹង្ហបុរី ឆ្នាំ២០១៤ ថតរឿងក្តៅសាច់!

បវរកញ្ញាពិភពលោក ជាប់លេខ៣ តំណាងឲ្យប្រទេស សឹង្ហបុរី ឆ្នាំ២០១៤ បាននិយាយថា “នាងមិនមែន ជាតួកុនសិចឡើយ”

សឹង្ហបុរី៖ បវរកញ្ញា ពិភពលោក ជាប់លេខ៣ តំណាងឲ្យ ប្រទេសសឹង្ហបុរី នាង Angeline Yap បានទទួលរង ការរិះគន់ យ៉ាងខ្លាំង ក្រោយពីបាន ថតរឿងក្តៅសាច់ (18+) ដែលមានលាយឡំ ជាមួយនឹង ឈុតស្រាត និងរួមរ័ក្ស ទៀតផង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា នាង Angeline Yap ដែលជាបវរកញ្ញា ពិភពលោក ជាប់លេខ៣ តំណាងឲ្យ ប្រទេសសឹង្ហបុរី បានថត ខ្សែភាពយន្ត បែបក្តៅសាច់ ដែលដឹកនាំសម្តែង ដោយលោក Sam Loh ដែលទទួលបាន ការត្រួតពិនិត្យ ពីមហោស្រព ភាពយន្ត អន្តរជាតិ នៅប្រទេសសឹង្ហបុរី ដោយមិនមាន កាត់ឈុតក្តៅសាច់ ដូចជាឈុតស្រាត និងរួមរ័ក្ស ចេញឡើយ។

ប្រភពដដែល បានឲ្យដឹងទៀតថា នាង Angeline Yap ជាប់ពាក់ព័ន្ធ និងទទួលរង ការរិះគន់ យ៉ាងខ្លាំង ខណៈនៅក្នុង កាសែត ក៏ដូចជា វេបសាយ នៅគ្រប់ទីកន្លែង តែងតែឃើញ មុខរបស់នាង ជាមួយនឹង ការរិះគន់ ជានិច្ច។

ទោះបីជាយ៉ាងណាក៏ដោយ នាង Angeline Yap ដែលក្នុងនាមជា បវរកញ្ញា ពិភពលោក ជាប់លេខ៣ តំណាងឲ្យ ប្រទេសសឹង្ហបុរី បានចេញមុខ បកស្រាយ ដោយសរសេរសារ នៅលើបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួនថា ខ្សែភាពយន្ត ក្តៅសាច់ នោះ គឺនាងបានថត មុនពេលនាង ចូលរួមប្រកួត បវរកញ្ញាពិភពលោក ពោលគឺ មុនពេលនាង ក្លាយខ្លួនជា បវរកញ្ញាពិភពលោក។

នាងបានសរសេរថា «វាហាក់បីដូចជា ច្រើនលើសលប់ ពេកហើយ ដែលមុខ និងឈ្មោះ របស់ខ្ញុំ មាននៅលើកាសែត និងវេបសាយ ខុសៗគ្នា គ្រប់ទីកន្លែង បែបនេះ។ ខ្ញុំចង់បញ្ជាក់ ជាចុងក្រោយថា នៅពេលដែលខ្ញុំ ថតខ្សែភាពយន្តនោះ គឺនៅក្នុង ខែកុម្ភៈ ឆ្នាំ២០១៤។ ពេលនោះ ខ្ញុំមិនទាន់ជា បវរកញ្ញាឯក អីនោះទេ។ ហើយខ្ញុំមិនមែនជា បវរកញ្ញាពិភពលោក តំណាងឲ្យ ប្រទេសសឹង្ហបុរី ជាប់លេខ៣ អីដែរ នៅពេលដែលខ្ញុំ ថតខ្សែភាពយន្តនោះ។ ប៉ុន្តែឥឡូវនេះ ខ្ញុំពិតជា បវរកញ្ញាពិភពលោក តំណាងឲ្យ ប្រទេសសឹង្ហបុរី ដែលជាប់ លេខ៣ ពិតមែន។»

នាង Angeline Yap បានសរសេរ ទៀតថា «ដូច្នេះសូមកុំនិយាយថា តើបវរកញ្ញា ពិភពលោក ជាប់លេខ៣ អាចធ្វើរឿងនេះ រឿងនោះ អីទៀត…» នៅឃ្លាបញ្ចប់ នៃការសរសេរ បកស្រាយ អំពីបញ្ហានេះ នាងបានសរសេរថា «ហើយខ្ញុំមិនមែនជា តួកុនសិចឡើយ។ អរគុណសម្រាប់ ការយកចិត្តទុកដាក់ របស់អ្នក៕»

misssing 5

misssing 2

misssing 4

misssing 3

Loading...

Leave a Reply

Your email address will not be published. Required fields are marked *