បវេសនកាលថ្មី២០២០-២០២១នឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្តីណែនាំស្តីពីដំណើរការគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ ឆ្នាំសិក្សា២០២០-២០២១ ដោយណែនាំដល់គ្រប់មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌទាំងអស់អំពីការបើបវេសនកាលថ្មី២០២០-២០២១។

ក្នុងសេចក្តីណែនាំចុះថ្ងៃទី១៧ ខែវិច្ឆិកាកន្លងទៅ ក្រសួងអប់រំបានកំណត់ឆ្នាំសិក្សាថ្មី២០២០-២០២១គឺចាប់ពីថ្ងៃទី១១ ខែកមករា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ដែលមានវិស្សមកាលប្រព្រឹត្តទៅ២ដងក្នុង១ឆ្នាំគឺ វិស្សមកាលតូចពីថ្ងៃទី៦ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ និងវិស្សមកាលធំចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ៕

 

Loading...