បាក់ច្រាំងអូរសង្កត់បុរសអ្នកបង់សំណាញ់ម្នាក់ស្លាប់ នៅស្រុកស្វាយលើ

សៀមរាប ៖ បុរសម្នាក់ ខណកំពុង បង់សំណាញ់ក៏ត្រូវច្រាំងអូរបាក់ សង្កត់ បណ្តាឲ្យស្លាប់កាលពី ល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ នៅស្រុកស្វាយលើ ខេត្តសៀមរាប ។

សាកសពបុរសរងគ្រោះ ឈ្មោះ ចក់ ចែម ភេទប្រុសអាយុ២១ឆ្នាំទីលំនៅភូមិរហាល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។

តាមការបញ្ជាក់របស់បុរសម្នាក់ដែលបានឃើញហេតុការណ៍ខាងលើនេះនិយាយឲ្យដឹងថា មុនពេលកើតហេតុខ្លួនបាននាំកូនទៅបង់សំណាញ់នៅស្ពានតូចប្រហែលម៉ោង១:៣០នាទីរសៀល។ លុះដល់ម៉ោង៥:៣០នាទីល្ងាច កូនរបស់ខ្លួនបានយកសំណាញ់ទៅគ្របនៅនឹងច្រាំងអូរក្រោមគុម្ព ឬស្សី ចំណែកខ្លួនក៏នៅក្បែរនោះដែរពេលកំពុងតែមុជរាវស្រវ៉ារកត្រីស្រាប់តែបាក់មាត់ច្រាំងសង្កត់មកលើកូនរបស់ខ្លួន តែម្តង។

ក្រោយពីដឹងថាកូនត្រូវបានដីច្រាំងបាក់សង្កត់នៅក្មុងទឹកហើយខ្លួនក៏បានរាយការណ៍ជូនសមត្ថកិច្ច និង បានហៅអាអ៊ិច (អេស្កាវ៉ាទ័រ) មកកាយយកកូនរបស់ខ្លួនចេញពីក្នុងទឹក ទើបដឹងថាកូនរបស់ខ្លួនបានស្លាប់ទៅហើយ ។

ក្រោយការពិនិត្យរបស់កម្លាំងជំនាញបច្ចេកទេសពិនិត្យឃើញថា សព មានស្លាកស្នាមដាច់រលាត់នៅលើភ្នែកនិងខ្ទង់ ច្រមុះដែលបណ្ដាលមកពីការបាក់សង្កត់នៃច្រាំងអូរប្រាកដមែន ។ ក្រោយការពិនិត្យយើងពុំឃើញមានអ្វីពាក់ព័ន្ធនឹងករណី បទល្មើសព្រហ្មទណ្ឌឡើយហើយក៏បានធ្វើកំណត់ហេតុប្រគល់សពជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕

Loading...