បាក់ស្រុតដីច្រាំងទន្លេនៅតំបន់កោះនរាទៀតហើយដោយសារក្រុមឈ្មួញបូមខ្សាច់

ភ្នំ‌ពេញ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា នាពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៦ អ្នកស្រុកនាំគ្នាសម្ដែងការព្រួយបារម្ភជាខ្លាំង ខណៈដីច្រាំងទន្លេមេគង្គ ក្រោមនៅតំបន់កោះនរា ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ បានបាក់ស្រុតចូលទៅក្នុងទន្លេទាំងផាំងៗ។ ប្រជាពលរដ្ឋអះអាងថា ការបាក់ច្រាំងនេះ ដោយសារអាជ្ញាធរគ្មានវិធានការបង្រ្កាបក្រុមឈ្មួញបូមខ្សាច់ ។

ប្រជាពលរដ្ឋនិយាយថា ប្រសិនជាដីច្រាំងទន្លេនៅតែបន្តបាក់ស្រុតដូចសព្វថ្ងៃនេះ មុននិងក្រោយ ផ្ទះសម្បែងនឹងហាងរបស់ពួកគាត់ច្បាស់ជាធ្លាក់ចូលទៅក្នុងទឹកទន្លេជាក់ជាមិនខានឡើយ។

ប្រជាពលរដ្ឋសំណូមពរសុំឱ្យអាជ្ញាធរខណ្ឌច្បារអំពៅចាត់វិធានការចុះទប់ស្កាត់រាល់សកម្មភាពរបស់ក្រុមឈ្មួញបូមខ្សាច់នៅតាមដងទន្លេមេគង្គក្រោមនាតំបន់កោះនរានាសព្វថ្ងៃនេះ។

មានសេចក្ដីរាយការមកថានាសព្វថ្ងៃនេះមានក្រុមឈ្មួញបូមខ្សាច់តាមដងទន្លេមេគង្គក្រោមនេះឡើងគគ្រឹកគគ្រេងពេញផ្ទៃទឹក មើលទៅសាឡង់បូមខ្សាច់ដូចគេហែកឋិនទាន។ ចំណែកខាងអាជ្ញាធរខណ្ឌច្បារអំពៅនិងមន្ត្រីជំនាញថា ពួកបូមខ្សាច់ទាំងនោះ សុទ្ធតែមានច្បាប់អនុញ្ញាតពីក្រសួងជំនាញអាជ្ញាធរខណ្ឌគ្មានសមត្ថភាពទេ។

ពលរដ្ឋលើកឡើងទៀតថា មូលហេតុនៃការបាក់ដីច្រាំងទន្លេ ដោយសារក្រុមឈ្មួញបូមខ្សាច់គ្មានវិធានការទប់ស្កាត់ ហើយមុន និងក្រោយ ផ្ទះសម្បែងពួកគាត់បាក់ធ្លាក់ចូលទន្លេជាក់ជាមិនខានឡើយ៕


Loading...