បាក់​ដី​នៅ​ស្រី​លង្កា​ ស្លាប់​៩​នាក់​ និង​បាត់​ខ្លួន​១០​នាក់​

​យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​៩​ នាក់​ស្លាប់​ និង​១០​នាក់​បាត់​ខ្លួន​នៅ​ក្នុង​ ហេតុការណ៍​បាក់​ដី​បណ្ដាល​មក​ពី​ភ្លៀង​ ធ្លាក់​ខ្លាំង​កាលពី​ថ្ងៃ​ទី​២៦​ ខែធ្នូ​ នៅ​តំបន់​ ភាគ​កណ្ដាល​ប្រទេស​ស្រី​លង្កា​ ។​

​សារព័ត៌មាន​AP​ បាន​ផ្សព្វផ្សាយ​ថា​ ពលរដ្ឋ​នៅ​តំបន់​នោះ​ជាង​៦​ម៉ឺន​នាក់​ត្រូវ​ ភៀសខ្លួន​ទៅ​កាន់​តំបន់​សុវត្ថិភាព​ ។​ ផ្ទះ​ ៣​ពាន់​ខ្នង​រង​ការ​បំផ្លិចបំផ្លាញ​ដោយ​ គ្រោះ​ទឹកជំនន់​ និង​បាក់​ដី​។​ ភ្លៀង​ធ្លាក់​ ខ្លាំង​រយៈពេល​៤​ថ្ងៃ​កន្លង​មក​បង្ក​ឱ្យ​មាន​ ទឹកជំនន់​ និង​បាក់​ដី​កើតឡើង​ ។​

​មក​ទល់​ពេល​នេះ​ អាកាសធាតុ​នៅ​ តែ​មិន​អំណោយផល​ ដោយ​មាន​សំពាធ​ ទាប​ និង​ភ្លៀង​ធ្លាក់​ខ្លាំង​បន្ដ​ជា​ច្រើន​ថ្ងៃ​ ខាង​មុខ​ទៀត​ ។​ មនុស្ស​៩​នាក់​ស្លាប់​ និង​ ២​នាក់​រង​របួស​ក្នុង​ការ​បាក់​ដី​កាលពី​ថ្ងៃ​ទី​ ២៦​ ខែធ្នូ​ នៅ​តំបន់​បា​ដូ​ឡា​ និង​១០​នាក់​ ទៀត​បាត់​ខ្លួន​ ។​ សកម្មភាព​ជួយ​សង្គ្រោះ​ រុករក​អ្នក​បាត់​ខ្លួន​ត្រូវ​ផ្អាក​ដោយសារ​តែ​ ភ្លៀង​ធ្លាក់​ខ្លាំង​ ហើយ​អាច​នឹង​មានការ​ បាក់​ដី​ថ្មី​ទៀត​គំរាមកំហែង​ដល់​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ ។​

​ក្រសួង​ព្យាករណ៍​អាកាសធាតុ​ស្រី​ លង្កា​បាន​ប្រកាស​ថា​ នឹង​មាន​ភ្លៀង​ធ្លាក់​ ខ្លាំង​នៅ​តំបន់​ជា​ច្រើន​ទៀត​ទូ​ទាំង​ប្រទេស​ ហើយ​ស្នើ​ដល់​ពលរដ្ឋ​ដែល​រស់នៅ​តាម​ បណ្ដោយ​ឆ្នេរសមុទ្រ​មានការ​ប្រុង​ ប្រយ័ត្ន​ខ្ពស់​ខ្លាច​មាន​គ្រោះអាសន្ន​កើត​ ឡើង​ ។​ កាលពី​ខែតុលា​កន្លង​មក​ ក៏​មាន​ មនុស្ស​រាប់​សិប​នាក់​ស្លាប់​ដោយ​បាក់​ដី​។​ ពលរដ្ឋ​ស្រី​លង្កា​ភាគច្រើន​រស់នៅ​តាម​ ជើងភ្នំ​ ងាយ​រងគ្រោះថ្នាក់​ពេល​មាន​ ភ្លៀង​ធ្លាក់​កើតឡើង​ ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *