បាញ់បោះសេរី សមត្ថកិច្ចចាប់ជាប់នៅសៀមរាប

ខេត្តសៀមរាប៖ នៅវេលា​ម៉ោង២១និង២០នាទី​យប់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ មាន​ករណី​បាញ់បោះ​សេរី ចំនួន​នួន២គ្រាប់ នៅ​ផ្សារ​កុងតឺន័រ (ស្តា​ត​ចាស់) ស្ថិតនៅ​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប។

លោកស្នងការ​ខេត្ត មិនបាន​បញ្ជាក់​អំពី​មូលហេតុ​នៃ​ការ ឈានដល់​មន្ត្រីនគរបាល​ម្នាក់ ក្រោម​ឱវាទ​របស់លោក មាន​កំហឹង​ផ្ទុះអាវុធ ពី​មូល​ហេតុអ្វី​ឡើយ។

ប្រភព​បាន​បញ្ជាក់ថា អាចមាន​រហូតមកដល់​ខាងជើង​វត្ត​ថ្មី ភូមិ​ត្រពាំង​សេស សង្កាត់​គោកចក បាន​បាញ់​ចំនួន ៣គ្រាប់​បន្ថែមទៀត ជនសង្ស័យ​មានឈ្មោះ​តាន់ ភី​រម្យ ភេទ​ប្រុស​អាយុ៣៥ឆ្នាំ មុខរបរ នគរបាល​ចរាចរណ៍ ខេត្តសៀមរាប បានធ្វើ​សកម្មភាព​បាញ់បោះ​សេរី ដោយ​ជិះ​ម៉ូតូ​ម៉ាក​ស្កូ​ពី បន្ទាប់មក​សមត្ថកិច្ច បាន​ឃាត់ខ្លួន នៅផ្ទះ​ជនសង្ស័យ នៅ​ភូមិ​ឃុំ​ខាងលើ និង​បាន​យកមក សាកសួរ​នៅ​ប៉ុស្តិ៍​រដ្ឋបាល សង្កាត់​គោកចក។ ករណីនេះ គេ​អា​ចស​ន្និ​ដ្នា​ន ជំហាន​ដំបូង​ថា អាច​ផ្ដើមចេញពី​ទំនាស់ ជាមួយ​អាជីវករ​នៅរ​ផ្សារ​កុងតឺន័រ៕

Loading...