បាញ់ប្រហារនៅផ្សារទំនើប ស្លាប់ និងរបួស

ប៉ូលិសសហរដ្ឋអាមេរិកបានថ្លែងថា ការបាញ់ប្រហារមួយកើតឡើងនៅផ្សារទំនើបរបស់ទីក្រុង Sacramento រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ សម្លាប់មនុស្សម្នាក់ និង របួសធ្ងន់ដែលគំរាមកំហែងដល់អាយុជីវិតម្នាក់ទៀត ខណៈដែលកងកម្លាំងសមត្ថកិច្ចកំពុងតែស្វែងរកចាប់ខ្លួនជនវាយប្រហារ។

អ្នកនាំពាក្យប៉ូលិស លោក Karl Chan បានថ្លែងថា ការបាញ់ប្រហារត្រូវគេរាយការណ៍ឲ្យដឹងភ្លាមៗ បន្ទាប់ពីម៉ោង៦ ល្ងាច (ម៉ោងនៅក្នុងតំបន់) ស្ថិតនៅឯផ្សារទំនើប Arden Fair Mall ។

មន្ត្រីពន្លត់អគ្គីភ័យម្នាក់បានប្រាប់ទីភ្នាក់ងារព័ត៌មាន KPIX-TV ផ្សាយថា មនុស្សម្នាក់បានស្លាប់នៅហ្នឹងផ្សារ ហើយម្នាក់ទៀតរងរបួសធ្ងន់ ប្រទះឃើញស្ថិតនៅធនាគារមួយកន្លែងខាងក្រៅផ្សារទំនើប ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ ស្ថានភាពរងរបួសគឺគំរាមកំហែងដល់អាយុជីវិត ។

មនុស្យយ៉ាងច្រើនកុះករដែលនៅក្នុងផ្សារទំនើបនោះ ត្រូវបានជម្លៀសចេញភ្លាមៗបន្ទាប់ពីហេតុការណ៍កើតឡើង ។ នៅថ្ងៃសុក្រ គឺចំថ្ងៃដែលពលរដ្ឋអាមេរិកដើរទិញឥវ៉ាន់ដ៏មមាញឹកបំផុតប្រចាំឆ្នាំ ។

ក្រោយមកប៉ូលិសបាននិយាយថា ជនសង្ស័យបានរត់គេចខ្លួន។

លោក Karl Chan បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា “យើងអាចបញ្ជាក់នៅត្រង់ចំណុចនេះថា ករណីនេះហាក់ដូចជាឧប្បត្តិហេតុមួយនៅឆ្ងាយដាច់ស្រយាល មិនមែនជាលទ្ធផលនៃការបាញ់ប្រហារភេរវកម្មនោះទេ” ។

ព័ត៌មានលម្អិតផ្សេងទៀតអំពីការបាញ់ប្រហារខាងលើនេះ មិនត្រូវបានចេញផ្សាយភ្លាមៗនោះទេ ប៉ុន្តែ លោក Karl Chan បានជំរុញឱ្យខ្មាន់កាំភ្លើងដែលបាញ់ប្រហារនេះចេញមុខទទួលទោស ។ លោកKarl Chanបាននិយាយថា រូបភាពកាមេរ៉ាសុវត្ថិភាពរបស់ផ្សារទំនើបនេះ នឹងត្រូវបានពិនិត្យដោយក្រុមអ្នកស៊ើបអង្កេតឃាតកម្ម។

លោកបានមានប្រសាសន៍ថា“ យើងដឹងហើយថាផ្សារនេះពិតជាមានវីដេអូឃ្លាំមើលច្រើនខ្លាំងណាស់” ។

ការវាយប្រហារដោយកាំភ្លើង និងឃាតកម្មបានកើនឡើងនៅកាលីហ្វ័រញ៉ាក៏ដូចជានៅរដ្ឋឡូសអេនជឺលេស និងនៅទីក្រុងដទៃទៀត​របស់សហរដ្ឋអាមេរិក ។ នៅឆ្នាំ២០២០នេះ មានមនុស្សប្រហែល៤០នាក់បានរងអំពើឃាតកម្ម ។

អភិបាលក្រុង Sacramento លោក Darrell Steinberg បានថ្លែងលើបណ្តាញសង្គមថា “យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងអំពើហិង្សាដោយអាវុធនៅក្នុងទីក្រុង Sacramento និងទីក្រុងដទៃទៀត ក្នុងពេលមានជំងឺរាតត្បាត និងបានគាំទ្រការបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីឈានដល់យុវជនចៀសផុតពីហានិភ័យទាំងនេះ «អាវុធមិនមែនជាចម្លើយនោះឡើយ»៕

Loading...