បាញ់ប្រហារ ​១៨ម៉ោង​នៅតាមផ្លូវ San Francisco ស្លាប់បុរស២នាក់

ប៉ូលិស San Francisco ស៊ើបអង្កេតករណ៍បាញ់ប្រហារ​សម្លាប់​មនុស្ស​​ កើតឡើង​២ករណី រយៈពេល១៨ម៉ោង​ កាលចុងសប្តាហ៍មុន នៅទីតាំងតែមួយ សង្កាត់ Bayview ។

ករណីទី១ កើតឡើងនៅម៉ោង២និង៩នាទីព្រឹក(រំលងអធ្រាត្រ ម៉ោងក្នុងតំបន់) ថ្ងៃសៅរ៍ នៅប្លុក 1700 ផ្លូវ Lasalle Avenue ។ នេះបើតាមរបាយការណ៍ប៉ូលិស ។ ប៉ូលិស​បានមកដល់​ បានឃើញ​បុរសអាយុ២៤ឆ្នាំម្នាក់ និងបុរសអាយុ២១ឆ្នាំ​ត្រូវអាវុធ​រងរបួស ។

បុរសម្នាក់​បានស្លាប់ និង​បុរសម្នាក់ទៀត​រងរបួសដែលអាចគំរាមកំហែងដល់ជីវិតនៅត្រង់សាច់ដុំរបស់គាត់ ។ ប៉ូលិសមិនបាន​បញ្ជាក់ថា បុរសណាជាអ្នកសម្លាប់នោះទេ។

ប៉ូលិសកំពុងស្វែងរកបុរស​៣នាក់ជាជនសង្ស័យ អាយុប្រហែល២០ឆ្នាំ។

វេលាម៉ោង៨និង៩នាទីយប់ ថ្ងៃសៅរ៍, អំពើបាញ់ប្រហារមួយទៀត​បានកើតឡើង នៅឯ LaSalle Avenue និង ផ្លូវ Newhall Street។ នេះបើតាមរបាយការណ៍ប៉ូលិសដោយឡែកមួយទៀត ។

បុរសអាយុ៤៩ឆ្នាំម្នាក់ ត្រូវបានសម្លាប់ និងបុរសអាយុ២៧ឆ្នាំម្នាក់ រងរបួស​តែមិនគំរាមកំហែងដល់ជីវិត នៅត្រង់កដៃ​របស់គាត់ ។ បុរសជាជនសង្ស័យម្នាក់​កំពុងត្រូវបានតាមស្វែងរកចាប់ខ្លួន ។

វាមិនទាន់ច្បាស់ថា តើអ្វីដែលនាំឲ្យមានការបាញ់ប្រហារ​នោះទេ ។ ប៉ូលិស San Francisco មិនបានឆ្លើយតបតាមទូរស័ព្ទ ពេលដែលមានការស្វែងរកសុំការបំភ្លឺព័ត៌មាន ៕

Loading...