បាញ់សម្លាប់មនុស្សឆៅៗទៀតហើយនៅផ្ទះសំណាក់សារីធំ ខណ្ឌឫស្សីកែវ

ភ្នំពេញ៖ នារីម្នាក់ត្រូវបានសង្សារជាមន្ត្រីអាវុធហត្ថ ដឹកមកដេកនៅផ្ទះសំណាក់រួចបាញ់ប្រហារបណ្តាលឲ្យធ្លាយគ្រាប់ភ្នែកភ្លាមៗគួរឲ្យរន្ធត់ជាទីបំផុត ។

ហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោង០០និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ស្ថិតនៅចំណុចផ្ទះសំណាក់យីហោសារីធំ តែម្តង ។

សាក្សីមើលការខុសត្រូវផ្ទះសំណាក់ប្រាប់ថា មុនកើតហេតុជនសង្ស័យ និងជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌ស ស្លាកលេខ4399 មកជួលបន្ទប់បន្ទប់លេខ៤០៤ ជាន់ឡៅតឿ ដើម្បីស្នាក់នៅ គឺមួយខែអ្នកទាំងពីរមកជួលស្នាក់នៅ២ទៅ៣ដង ។

ប៉ុន្តែនៅយប់កើតហេតុនេះ គឺនៅម៉ោងខាងលើ គេលឺសំលេងផ្ទុះអាវុធមួយគ្រាប់ ស្រាប់តែឃើញជនសង្ស័យខាងលើបានចុះមកក្រោមវិញតែម្នាក់ឯងភ្លាមៗនោះសន្តិសុខ ហើយសន្តិសុខដែលយាមនៅផ្ទះសំណាក់បាននាំគ្នាឃាត់ តែជនសង្ស័យនៅតែចេញបាន ប្រតាយប្រតប់គ្នាផងដែរ ហើយដោយសារជនសង្ស័យមានអាវុធខ្លីនៅនឹងចង្កេះផង ទើបសន្តិសុខមិនហានឃាត់តទៅទៀត ខ្លាចជននោះបាញ់ថែមទើបជនសង្ស័យរូបនោះមានឱកាសយកម៉ូតូជិះចេញពីកន្លែងកើតហេតុរួចគេចខ្លួនបាត់ស្រមោល ។

ប្រភពបន្តថា បន្ទាប់ពីជនសង្ស័យចេញទៅបាត់ សន្តិសុខ និងអ្នកមើលការខុសត្រូវខាងផ្ទះសំណាក់នាំគ្នារត់ឡើងទៅមើលបន្ទប់៤០៤ ក៏បានឃើញនារីរងគ្រោះដេកស្លាប់នៅលើពួកបាត់ទៅហើយ ហើយបានទូរស័ព្ទហៅសមត្ថកិច្ចចុះមកមើលដើម្បីបញ្ជាក់ថាស្ត្រីរងគ្រោះខាងលើពិតជាស្លាប់ដោយសារការបាញ់ប្រហារមែន ។

នៅពេលភ្លាមៗនេះ គឺមិនទាន់ដឹងពីមូលហេតុ និងស្គាល់អត្តសញ្ញាណជនរងគ្រោះ និងជនសង្ស័យនៅឡើយទេ ។

សពនារីរងគ្រោះត្រូវបានខាងផ្ទះសំណាក់ដឹកយកទៅតំកល់នៅមន្ទីរពេទ្យកាល់ម៉ែត ៕

Loading...