បាញ់សម្លាប់សត្វ​ទន្សោង​មួយ​ក្បាល​ទៀតហើយ ក្នុង​តំបន់​អភិរក្ស​ឧទ្យាន​គូលែន​

ខេត្ត​សៀមរាប​៖ សត្វ​ទន្សោង​មួយ​ក្បាល​ដែលមាន​ទំងន់​ជាង​២០០​គីឡូ ត្រូវបាន​ប្រទះឃើញ​ងាប់​ដោយបាញ់សម្លាប់ នៅក្នុង​តំបន់​អភិរក្ស​ឧទ្យាន​គូលែន​ព្រហ្ម​ទេព កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃទី​១១ កុម្ភៈ ឆ្នាំ​២០១៧​។​

​ឯកឧត្តម គឹម ឆៃ​ហៀ​ង អភិបាលរង​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា សត្វ​ទន្សោង​មួយ​ក្បាល​នោះ​មាន​ទំងន់​ជាង​២០០​គីឡូក្រាម ត្រូវបាន​ជនល្មើស​បាញ់​៦​គ្រាប់ បណ្តាល​ឲ្យ​ងាប់ នៅក្នុង​តំបន់​អភិរក្ស​ឧទ្យាន​គូលែន​ព្រហ្ម​ទេ​ហ្ម ក្នុងភូមិ​សាស្ត្រ ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ជាប់​ព្រំប្រទល់​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​ឯកឧត្តម​​បញ្ជាក់ថា នៅពេល​ឮស្នូរ​កាំភ្លើង មន្ត្រី​ឧទ្យាន​នុ​រក្ស​បានចេញ​ល្បាត​ភ្លាម និង​ប្រទះឃើញ​ជនដៃដល់​៣​នាក់ ប្រដាប់​ដោយ​អាវុធ​កំពុង​កាប់សាច់​ទន្សោង លុះ​ពេល​ឃើញ​មន្ត្រី​នុ​រក្ស​ពួកគេ​ក៏​រត់​ចូល​ព្រៃ​បាត់​។ យ៉ាងណាក៏ដោយ សមត្ថកិច្ច​ពាក់ព័ន្ធ​កំពុងធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​ជនដៃដល់ មក​ផ្ត​ទ្ទា​ទោស​តាមច្បាប់​។​

បច្ចុប្បន្ន​សាច់សត្វ​ទន្សោង​ខាងលើ​ត្រូវបាន​យកមក​រក្សាទុក​នៅ​ស្នាក់ការ​មន្ត្រី​ឧទ្យាន​នុ​រក្ស​ក្រសាំង ដើម្បី​សុំ​គោល​ការ​អភិបាលខេត្ត និង​ឯ​ឧ​ត្ត​ម​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន រក​ដំណោះស្រាយ​បន្ត​៕​

Loading...