បាញ់៤គ្រាប់ស្លាប់ម្នាក់នៅពោធិ៍សាត់ សង្ស័យករណីគំនុំ

ខេត្តពោធិ៍សាត់៖ បុរសជនជាតិខ្មែរឥស្លាមម្នាក់ ជាកសិករក្នុងភូមិព្រៃឱម៉ាល់ ត្រូវបានឃាតកបាញ់ ៤គ្រាប់ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ខណៈដែលជនរងគ្រោះកំពុងបិទទ្វារបង ដើម្បីកុំឲ្យគោក្របី ទៅស៊ីដំណាំ។

ហេតុការណ៍នេះ បានកើតឡើងនៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចបោសតាដុង ក្រោយផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្រៃឱម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

លោកវរសេនីយ៍ទោ ម៉ោញ កត្តាផល នាយស្នាក់ការការិយាល័យទី២ កងទ័ពជើងគោក ប្រចាំខេត្តពោធិ៍សាត់ បាន ឲ្យដឹងថា ជនរងគ្រោះដែលត្រូវឃាតកបាញ់សម្លាប់ចំនួន៤គ្រាប់ ខុស១គ្រាប់ និងត្រូវ៣គ្រាប់នោះ មានឈ្មោះ សុះ ទា អាយុ៦៤ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិឃុំកើតហេតុខាងលើ ។ ក្រោយមានការផ្ទះអាវុធ ៤គ្រាប់ ប្រជាពលរដ្ឋនៅទីនោះបានរាយការណ៍មកសមត្ថកិច្ចចុះទៅពិនិត្យ ។ ជនសង្ស័យប្រើអាវុធម៉ាកAK-47 ហើយសមត្ថកិច្ច កំពុងស្រាវជ្រាវ តាមចាប់ខ្លួនឃាតកយកមកផ្តន្ទាទោស ។

គេនៅមិនទាន់ដឹងពីមូលហេតុនៅឡើយទេ ។ ប្រជាពលរដ្ឋសង្ស័យករណីគំនុំ ៕

fb_img_1479635902314 fb_img_1479635895486

Loading...