បាញ់​សុី​បគ្រាប់​ពិត​ កាំភ្លើង​យន្ត​ធុនស្រាល( PKMS)​ អាវុធ​ AK47​ និងដាក់ឲ្យប្រើប្រាស់ទីលានបាញ់សុីប របស់​តរបស់តំបន់ប្រតិបត្តិការសឹករងតាកែវ

ខេត្តតាកែវ៖ លោក ឧត្តម​សេនីយ៍​ឯក​ យឿង​ សុខុន​ មេបញ្ជាការ​រង​កងទ័ព​ជើង​គោក​ មេបញ្ជាការ​យោធភូមិភាគ​ទី​៣​ ​និង លោក អ៊ួច​ ភា​ អភិបាល​នៃ​គណៈអភិបាលខេត្ត​តាកែវ​ ចុះពិនិត្យការបាញ់​សុី​បគ្រាប់​ពិត​ កាំភ្លើង​យន្ត​ធុនស្រាល( PKMS)​ អាវុធ​ AK47​ និងដាក់ឲ្យប្រើប្រាស់ទីលានបាញ់សុីប របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​តាកែវកាលពី​ ថ្ងៃទី២៧ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០កន្លងទៅ។

តាមរបាយការណ៍ស្តី​ពីការ​ បណ្តុះបណ្តាល​ នាយទាហាន​ នាយទាហាន​រង​ ពលទាហាន​ របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​តាកែវ លោក​ ឧត្តម​សេនីយ៍​ត្រី​ នាង​ សុភារ៉ា​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​តាកែវ​ ​ បានឲ្យដឹងថា ដំណើរការបេីកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង​សមត្ថភាព​យោធា​តាម​ផែន​ការ​ ហ្វឹក​ហ្វឹកហ្វឺន​ រយៈ​ពេល​ ៩១ថ្ងៃ​ មាន​សិក្ខាកាម​សរុប​ ៨០​នាក់ ។

ក្នុង​ឱកាស​នោះ​លោក អ៊ួច​ ភា​ អភិបាលនៃគណៈអភិបាលខេត្តតាកែវ​ មាន​មតិ​សំណេះសំណាល​ និង​កោតសរសើរ​ទៅ​ដល់ នាយ​ទាហាន​ ​នាយ​ទាហាន​រង​ ពលទាហាន​ ក្នុង​ការ​ហ្វឹកហ្វឺន​ រៀន​សូត្រ​ និង​សំណូម​ពរ​ ឲ្យ​ពួកគេខិតខំ​ប្រឹងប្រែង​ តស៊ូ​ ហ្វឹកហ្វឺន​រៀន​សូត្រ​ គោរព​វិន័យ​ និង​ច្បាប់​រដ្ឋធម្មនុញ្ញ​ ។

នាឱកាសនោះ លោក ឧត្តម​សេនីយ៍​ឯក​ មេបញ្ជាការ​ យោធភូមិភាគ​ទី​៣​បាន​ធ្វើ​ការ​វាយតម្លៃ​ ក្នុង​ការ​ហ្វឹកហ្វឺន​ បាញ់​គ្រាប់​ពិត​ ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ និង​គិត​គូរ​ រៀប​ចំ​ទីតាំង​ ទី​លាន​បាញ់​សុី​ប​ នេះ​អោយ​បាន​ល្អ​ពី​មួយ​កម្រិត​ទៅ​មួយ​កម្រិត​ទៀត​ និង​ថ្លែង​អំណរគុណ​ ចំពោះ​ លោក អភិបាល​ នៃគណៈអភិបាលខេត្ត​ ឯកឧត្ដម​ អស់​លោក​ លោក​ ស្រី​ ដែល​មាន​វត្តមាន​ចូលរួម​ ក្នុង​ពិធី​នេះ​ ៕

Loading...