បាតុកម្មក្លាយជាហិង្សានៅនេប៉ាល់បណ្តាលឲ្យស្លាប់បាតុករ៥នាក់

ទីភ្នាក់ងារព័ត៌មានបរទេសបានផ្សព្វផ្សាយថា ប៉ូលិសនេប៉ាល់បានបាញ់ប្រហារបាតុករបណ្តាលឲ្យស្លាប់៥នាក់កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥ ដោយសារតែការធ្វើបាតុកម្មប្រឆាំងទៅលើសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មីនោះក្លាយជាអំពើហិង្សា គប់ដុំថ្ម និងគ្រាប់បែកសាំងមកលើកងការពារសន្តិសុខនោះ ។

រដ្ឋាភិបាលនេប៉ាល់ ក៏ដូចគណបក្សនយោបាយនៅក្នុងប្រទេសនេះផងដែរបានដាក់ចិត្តសង្ឃឹមថា រដ្ឋធម្មនុញ្ញថ្មីដែលត្រាំត្រែងរយៈពេល៧ឆ្នាំកន្លងមកហើយនោះ ប្រសិនបើអាចចេញរួចមែន គឺនឹងផ្តល់ឲ្យនេប៉ាល់នូវស្ថិរភាពនយោបាយ ក៏ដូចធ្វើឲ្យរីកចម្រើនខាងសេដ្ឋកិច្ចផងដែរស្ថិតនៅក្នុងរដ្ឋ Himalay ដែលទីនេះទើបតែទទួលរងការបំផ្លិចបំផ្លាញសព្វបែបយ៉ាងដោយសារតែការរញ្ជយយដីសម្លាប់មនុស្ស៨៩០០នាក់កាលពីដើមឆ្នាំកន្លងមកនេះ ។

បាតុករជាច្រើនស្ថិតនៅភាគខាងត្បូងនេប៉ាល់បានផ្ទុះការតវ៉ាជាច្រើនសប្តាហ៍កន្លងមកហើយប្រឆាំងគម្រោងរដ្ឋាភិបាលដែលចង់ពុះច្រៀកបំបែកភូមិសាស្ត្រដែលពួកគេរស់នៅទៅជាខេត្តផ្សេងៗពីគ្នា ដោយផ្អែកទៅលើរដ្ឋធម្មនុញ្ញសហព័ន្ធ ហើយដែលពេលបច្ចុប្បន្ននេះ អ្នកនយោបាយនៅក្នុងប្រទេសនេះហាក់បានសម្រេចព្រមព្រៀងគ្នាទៅហើយនោះ ។

ចាប់តាំងពីមានការប្រទាញប្រទង់គ្នាក្នុងបញ្ហាខាងលើនេះដែលផ្ទុះឡើងរយៈពេល២សប្តាហ៍កន្លងមកនេះ បានធ្វើឲ្យមនុស្សជាង២០នាក់បាត់បង់ជីវិត ។ ប៉ូលិសបានបាញ់ប្រហារសម្លាប់បាតុករ៤នាក់ស្ថិតនៅទីប្រជុំជន Birjung សង្កាត់ Parsa ចម្ងាយ៦០គីឡូម៉ែត្រភាគខាងត្បូងទីក្រុង Kathmandu ខណៈដែលប៉ុស្តិ៍នគរបាលនៅទីនោះទទួលរងការវាយប្រហារដោយគប់ដុំថ្ម និងគ្រាប់បែកសាំងពីសំណាក់ក្រុមបាតុករ កាលពីថ្ងៃទី១ ខែកញ្ញា ។

ការប៉ះទង្គិចដោយឡែកមួយទៀតបានកើតឡើង ហើយប៉ូលិសក៏បានបាញ់សម្លាប់បាតុករម្នាក់ទៀតស្ថិតនៅក្បែរសង្កាត់ Bara នោងផងដែរ ។

ស្ថិតនៅក្រោមរដ្ឋធម្មនុញ្ញថ្មីរបស់នេប៉ាល់នោះ បណ្តាស្រុកទាំង២២ស្ថិតនៅតំបន់ភាគខាងត្បូង ឬត្រូវបានគេស្គាល់ថា តំបន់ Tarai នោះអាចនឹងដាក់បញ្ចូលឲ្យស្ថិតនៅក្នុងវិសាលភាពរបស់ខេត្តមួយទៀត ខណៈដែលទីតាំងទាំងនោះកំពុងគ្រប់គ្រងដោយសហគមន៍អ្នករស់នៅតាមដងភ្នំនោះ ។

ក្រុមបាតុករដែលភាគច្រើនមកពីសហគមន៍ជនជាតិភាគតិច Madhesi និង Tharu បានធ្វើបាតុកម្មទាមទារថា ដែនដូនដូកុលសម្ពន្ធរបស់ពួកគេមិនអាចបំបែកចេញឲ្យទៅជាពីរខេត្តបានទេ ។

នាយករដ្ឋមន្ត្រីប្រទេសនេប៉ាល់ លោក Sushil Koirala បានអំពាវនាវស្វែងរកការពិភាក្សាដើម្បីដោះស្រាយបញ្ហា ប៉ុន្តែក្រុមបាតុករអះអាងថា ដំណើរការដែលកំពុងប្រព្រឹត្តទៅនៃរដ្ឋធម្មនុញ្ញថ្មីនោះត្រូវតែបញ្ឈប់សិន មុនពេលកិច្ចពិភាក្សាណាមួយចាប់ផ្តើមធ្វើឡើងនោះ ។

សេចក្តីព្រាងច្បាប់ថ្មីនោះតម្រូវឲ្យមានការយល់ព្រមពីសំឡេង២ភាគ៣ក្នុងរដ្ឋសភា ៕

nepal-protest-1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *