បាតុកម្មក្លាយជាអំពើហិង្សានៅអ៊ុយក្រែនបណ្តាលឲ្យស្លាប់ និងរងរបួសជាង១០០នាក់

ក្រសួងមហាផ្ទៃអ៊ុយក្រែនបានប្រកាសថា កម្លាំងសន្តិសុខម្នាក់បានបាត់បង់ជីវិត និងជាង១០០នាក់ផ្សេងទៀតបានរងរងរបួសក្នុងការធ្វើបាតុកម្មក្លាយជាអំពើហិង្សានៅខាងក្រៅសភារបស់អ៊ុយក្រែនកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥ ។

អំពើហិង្សាបានផ្ទុះឡើងភ្លាមៗ បន្ទាប់ពីសភាក្នុងប្រទេសនេះបានបោះឆ្នោតគាំទ្រតំបន់ភាគខាងកើតអ៊ុយក្រែននោះឲ្យក្លាយទៅជាតំបន់ស្វយ័ត ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាម ។

ក្រុមមនុស្សខ្លះដែលជួបជុំគ្នានោះបានវាយតប់ នូវអ្វីដែលប៉ូលិសនិយាយថា គឺជាការប្រើប្រាស់គ្រាប់រ៉ុក្កែតពិតៗវាយប្រហារទៅលើកម្លាំងសន្តិសុខដែលការពារនៅមុខសភាអ៊ុយក្រែននោះ ។ ការកែទម្រង់របស់សភាអ៊ុយក្រែននៅពេលនេះជាផ្នែកមួយនៅក្នុងការស្វែងរកសន្តិភាពបញ្ចប់ការប្រយុទ្ធគ្នានៅតំបន់ភាគខាងកើតអ៊ុយក្រែន ។

ប្រធានាធិបតីអ៊ុយក្រែន លោក ប៉េត្រូ ប៉ូរ៉ូសេនកូ បានថ្លែងថា អំពើហិង្សានៅពេលនេះ រុញច្រានស្ថានការណ៍ឲ្យវិលត្រឡប់ដូចកាលគ្រាដើមវិញ ។

ក្រុមបាតុករដឹកនាំដោយគណបក្សរ៉ាឌីកាល់ដ៏មានប្រជានិយម និងគណបក្ស Svoboda អាល់ត្រាជាតិនិយម ដែលជាគណប្សប្រឆាំងរាល់ការធ្វើសប្បទានណាមួយទៅឲ្យក្រុមផ្តាច់ខ្លួនគាំទ្ររុស្ស៊ី ។ ពួកគេបានប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅខាងមុខសភាអ៊ុយក្រែនកាលពីព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥ ។

ខណៈដែលមានការពិភាក្សាយ៉ាងផុលផុសនៅក្នុងសភាអ៊ុយក្រែនរួចមក សមាជិកសភា២៦៥នាក់ ក្នុង៤៥០នាក់បានបោះឆ្នោតយល់ព្រមទៅលើច្បាប់មួយធ្វើវិមជ្ឈការ(ការចែករំលែក) ផ្តល់សិទ្ធិអំណាចបន្ថែមទៀតទៅឲ្យតំបន់ Donetsk និង Luhansk ។
សេចក្តីរាយការណ៍របស់ប៊ីប៊ីស៊ីបានបញ្ជាក់ថា ដំបូងឡើយការប៉ះទង្គិចបានកើតមានក្នុងទម្រង់តិចតូចប៉ុណ្ណោះ ប៉ុន្តែបន្តបន្ទាប់មកទៀតក្លាយទៅជាទ្រង់ទ្រាយធំ និងឈានដល់ការប្រើប្រាស់គ្រាប់រ៉ុក្កែតតែម្តង ។

ក្រុមបាតុករមិនបានខ្លាចញញើតនោះឡើយ ពួកគេភាគច្រើនជាក្រុមយុវជន និងមានពាក់ម៉ាស់ផងដែរ ។ ពួកគេបានចាប់ផ្តើមប្រយមជាមួយកងកម្លាំងសមត្ថកិច្ច ។ ក្រុមបាតុករព្យាយាមរុញច្រានកម្លាំងប៉ូលិសចេញពីផ្លូវរបស់ពួកគេ ។ ពួកគេបានវាយទៅលើប៉ូលិស ដណ្តើមយកដំបង និងមួកពីក្រុមប៉ូលិស ។

លោក Arsen Avakov រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែនបានថ្លែងថា មនុស្សប្រមាណ៣០នាក់ត្រូវបានឃុំខ្លួន ក្នុងនោះមានទាំងសមាជិកក្រុម Svoboda ផងដែរដែលបានសារភាពថាបានគប់គ្រាប់បែកនោះ ។ លោកបន្តថា មនុស្សប្រមាណ១២២នាក់ទៀតត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងនោះ១១នាក់រងរបួសធ្ងន់ ។

លោកបានស្តីបន្ទោសយ៉ាងខ្លាំងក្លាទៅលើមេដឹកនាំក្រុម Svoboda លោក Oleh Tyahnybok ដែលថា គ្រឿងផ្ទុះជាច្រើនត្រូវបានគេគ្រវែង និងគប់ទៅលើពលរដ្ឋដែលពាក់អាវយឺតដែលសរសេរអក្សរ Svoboda នោះ ។

ប៉ូលិសម្នាក់បានបាក់ជើងនៅត្រឹមជង្គង់ដោយសារតែអំពើហិង្សាខាងលើនេះ ខណៈដែលក្រុមអ្នកកាសែតក៏រងរបួសផងដែរ ។

ចាប់តាំងពីខែមីនា ឆ្នាំ២០១៤រៀងមក មនុស្សជិត៧ពាន់នាក់បានបាត់បង់ជីវិតដោយសារតែជម្លោះកើតឡើងនៅភាគខាងកើតប្រទេសអ៊ុយក្រែន បន្ទាប់ពីរុស្ស៊ីបានប្រកាសដាក់បញ្ចូលតំបន់ស្វយ័តគ្រីមៀ ស្ថិតនៅក្នុងដែនអធិបតេយ្យរបស់ខ្លួននោះ ។

ថែមពីលើនេះទៀតក៏មានការជំរុញ ក៏ដូចជាការគាបសង្កត់ឲ្យមានការបោះឆ្នោតគាំទ្រទៅជាតំបន់ស្វយ័តស្ថិតនៅដែនដីតំបន់ដែលគ្រប់គ្រងដោយក្រុមឧទ្ទាម ស្របតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុង Minsk ដែលដំបូងឡើយបានចុះហត្ថលេខាកាលពីខែកុម្ភៈ ឆ្នាំ២០១៥ ។

កាលពីរដូវក្តៅ ការប្រយុទ្ធគ្នារវាងកងទ័ពអ៊ុយក្រែន នឹងក្រុមឧទ្ទាមបានធ្វើឲ្យស្ថានការណ៍កាន់តែកញ្ជ្រោលខ្លាំងឡើង ប៉ុន្តែភាគីទាំងពីរ កាលពីសប្តាហ៍មុននេះបានយល់ព្រមបញ្ឈប់អំពើហិង្សាចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥តទៅ ដែលជាថ្ងៃកូនសិស្សនៅក្នុងតំបន់នោះវិលត្រឡប់ទៅកាន់សាលារៀនវិញនោះ ។

ទោះបីយ៉ាងណាក៏ដោយ ការរំលោភទៅលើកិច្ចព្រមព្រៀងឈប់បាញ់បានកើតឡើងជាញឹកញាប់នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ។ ក្រុម OSCE ដែលមានតួនាទីត្រួតពិនិត្យបទឈប់បាញ់នៅអ៊ុយក្រែននោះបានព្រមានថា គ្មានភាគីណាមួយគោរពទៅលើកិច្ចព្រមព្រៀងឈប់បាញ់នោះទេ ។

ស្ថិតនៅក្នុងសេចក្តីព្រាងច្បាប់ថ្មីធ្វើឡើងតាមរយៈសភា នោះ គឹជាច្បាប់ពិសេសមួយដែលកាត់ផ្តាច់តំបន់ទាំងនោះដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលនោះទៅជាតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមផ្តាច់ខ្លួនវិញ ៕

keiev

srr

xfdf

fder

dwe

Loading...

Leave a Reply

Your email address will not be published. Required fields are marked *